ក្រោយបានការផ្អាកជាច្រើនលើកច្រើនសារដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងចាប់ផ្ដើមប្រកួតឡើងវិញហើយ នៅចុងសប្ដាហ៍នេះតទៅ ដោយនឹងបញ្ចប់ជើងទី១ នៅខែសីហា ខាងមុខ។
តាមផែនការកន្លងមកក្រុមទាំង១៣ជាសមាជិក ត្រូវប្រកួតគ្នាវិលជុំ រហូតដល់ខែតុលា ឆ្នាំ២០២១ ប៉ុន្តែអាចមានការប្រែប្រួលខ្លះព្រោះមានពាក់ព័ន្ធនឹងក្រុមបាល់ទាត់បឹងកេត និងវិសាខា ត្រូវទៅប្រកួតពានរង្វាន់ AFC Cup 2021 និងក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រមូលផ្ដុំចេញទៅប្រកួតជម្រុះពានរង្វាន់ 2022 FIFA World Cup និងពាន 2023 AFC Asian Cup ជាដើម។
ខាងក្រោមជាកម្មវិធីប្រកួតសរុប ក្រោយមានការកែសម្រួលរួចរាល់៖


