ប្រធានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កីឡាករAsnawi Mangkualam បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប​ Ansan Greeners FC លីគលំដាប់ទី២ របស់ប្រទេសកូរ៉េ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

ខ្សែការពារស្លាប វ័យ២២ឆ្នាំរូបនេះ ចាប់ផ្តើមអាជីពដំបូងឲ្យក្លិប Persiba Balikpapan នៅឆ្នាំ២០១៦ បង្ហាញខ្លួនបាន៨លើក ស៊ុតបញ្ចូលទី២គ្រាប់ លុះនៅក្នុងឆ្នាំ២០១៧ គាត់បានផ្លាស់ទៅកាន់ក្លិប PSM Makassar រយ:ពេល៣ឆ្នាំនៅទីនោះ បង្ហាញខ្លួនបាន៤៤លើក រកបាន២គ្រាប់។

នៅឆ្នាំ២០២១ Asnawi ត្រូវបានក្លិប Ansan Greeners FC លីគលំដាប់ទី២ របស់ប្រទេសកូរ៉េ ក្រោមការដឹកនាំរបស់លោក Kim Gil-sik ចុះហត្ថលេខាចំនួន១រដូវកាល បូករួមជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល ១រដូវកាលបន្ថែមទៀត៕

Telegram-Troryorng
Share.