ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ អោម ឧត្តម​ និង សំអឿន ពិដោរ ​​នៅថ្ងៃសុក្រ​ ទី០៧ ខែមករា​ ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជារដូវកាលខាងមុននេះ។

គួរបញ្ជាក់ឲ្យដឹងថាអ្នកចាំទី អោម ឧត្តម ត្រូវបានក្លិបវិសាខា​ ខ្ចីជើងចំនួន១រដូវកាល​ ខណ:ខ្សែការពារស្លាប សំអឿន ពិដោរ ត្រូវបានក្លិបណាហ្គាវើលដ៏ ខ្ចីជើងចំនួន១រដូវកាលដូចគ្នា។

សម្រាប់រដូវកាល២០២១​ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយឆ្លងកាត់១៩ប្រកួត​ ឈ្នះ១៣ ស្មើ៣ និងចាញ់៣​ មាន៤២ពិន្ទុ ខណ:ពានសម្តេចតេជោ ក៏ទទួលបានត្រឹមជើងឯករងផងដែរ ក្រោយចាញ់វិសាខា ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ បន្ទាប់ពីស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម១៥នាទី២ដង៕

Telegram-Troryorng
Share.