នេះ​ពិតជា​ស័​ក្ដិ​សម​ចំពោះ​ពាក្យ​ដែល​ពោលថា «ត្រយង​នាំសារ​ពិត​គ្រប់​ទីកន្លែង» សារព័ត៌មាន​ត្រយ​ង​ត្រូវបាន​មហាជន​កត់សម្គាល់ឃើញ​ថា ជា​សារព័ត៌មាន​ដែល​ឈានមុខ​គេ​ទាំង​ព័ត៌មាន សង្គម កម្សាន្ដ និង​កីឡា ក្នុង​វិស័យ​បច្ចេកវិជ្ជាទំនើប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

សារព័ត៌មាន​ត្រយង​ផ្នែក​កម្សាន្ដ​ក៏មាន​ក្ដី​សោមនស្ស​ចំពោះ​ការ​ពោល​សរសើរ​ពី​សំណាក់​មហាជន​អ្នកគាំទ្រ និងថ្មីៗនេះ កំពូល​តារាចម្រៀង​ជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បាន​ពោល​សរសើរ​អំពី​​សំឡេង​នៃ​ការ​អត្ថា​ធិ​ប្បាយ​ព័ត៌មាន​របស់​ក្រុមការងារ​សារព័ត៌មាន​ត្រយង​ ជាពិសេសចំពោះ អ្នកនាង លួង ភីរ៉ូនីកា និង​ការផលិត​ព័ត៌មាន​ផ្សាយ​ចេញទៅ​កាន់​មហាជន​ប្រកបដោយ​វិជ្ជាជីវៈ​នៃ​អ្នកសារព័ត៌មាន។

ម៉េង កែវពេជ្ជតា បាន​ពោល​សរសើរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «ស្រលាញ់​សំឡេង​អ្នកនាង​អ្នក​ផ្សាយ» ជា​ន័យ​បញ្ជាក់​ទៅកាន់​មហាជន​ថា អ្នកនាង​ពិតជា​ស្រឡាញ់​និង​ពេញចិត្ត​ការផ្សាយ​ដ៏​មានគុណ​ភាព​នៃ​ព័ត៌មាន និង​ទឹកដម​សំឡេង​របស់អ្នកសារព័ត៌មាន​ត្រយង​យ៉ាង​ព្រិត​ប្រាកដ។ មិនតែប៉ុណ្ណោះ បន្ទាប់ពី​មានការ​បង្ហោះ​របស់​អ្នកនាង ម៉េង កែវពេជ្ជតា បែបនេះហើយ ខណៈ​ហ្វេនៗអ្នកគាំទ្រ​កំពូលតារាចម្រៀងស្រីរូបនេះ​ក៏បាន​ចែករំលែក​បន្ដ​ពី​ព័ត៌មាន​នោះ​ផងដែរ។

គួរ​ឱ្យដឹង​បន្ថែមថា កន្លងមក​តែងតែមាន​មហាជន​បាន​អះអាងថា សារព័ត៌មាន​ត្រយង ជា​សារព័ត៌មាន​លើកកម្ពស់​លើសិទ្ធិសេរីភាព​សារព័ត៌មាន បង្កើន​ចំណេះដឹង​ឆ្លើយតប ទៅនឹង​ក្របខណ្ឌ​ច្បាប់​នានា និង​ការអនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ពិសេសបង្កើតគំនិតច្នៃប្រឌិត​ថ្មី​ក្នុង​វិស័យសារព័ត៌​មាននៅ​កម្ពុជាជាខេមរភាសា ដោយ​បញ្ជូន​សារពិតៗទៅកាន់​ចិត្ត​មហាជន​កម្ពុជា​យ៉ាង​រហ័ស​ទាន់ចិត្ត តាមរយៈ​គេហទំព័រ​ព័ត៌មាន​ត្រយង Troryorng.com.kh និង​បណ្ដា​ហ្វេ​ស​ប៊ុ​ក​ផេ​ចរ​បស់​សារព័ត៌​មានដូចជា ៖ Troryorng – ត្រយង , Troryorng Entertainment, Troryorng Sports, Troryorng TV , Troryorng Social ជាដើម​ផងដែរ៕

Telegram-Troryorng
Share.