ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើសញ្ជាតិជប៉ុន Yuta Kikuchi នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់កម្ពុជាលីគកំពូលខាងមុននេះ។

ក្រៅពីបន្តកិច្ចសន្យាថ្មីជូន Yuta ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានប្រកាសជ្រើសរើសយុវជនអាយុក្រោម២១ឆ្នាំ ចូលរួមជាមួយក្រុម TIFFY ARMY FC U21 លីគលំដាប់ទី២។

សម្រាប់លក្ខខណ្ឌចូលរួមមានដូចតទៅ៖
– ផ្ដល់អាទិភាពសម្រាប់អ្នកនៅភ្នំពេញដែលមានអាយុពី១៩ ដល់ ២១ឆ្នាំ
– បេក្ខជនត្រូវតែមានសម្ថភាព និងឆន្ទៈក្នុងកីឡាបាល់ទាត់
– បេក្ខជនដែលចូលរួមធ្វើតេស្តត្រូវមានសម្ភារៈកីឡាមកជាមួយដូចជាស្បែកជើង ខោអាវ កីឡាជាដើម។

ចំពោះពេល​វេលា​ធ្វើ​តេស្ត​៖ នៅ​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០២២ ចាប់​ពី​វេលា​ម៉ោង​៨ព្រឹក​តទៅ​ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ(ស្តាត​ចាស់)៕

Telegram-Troryorng

Share.