ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពី FA Cup ត្រឹមជុំទី៣ ក្រោមថ្វីជើងអតីតម្ចាស់ជើង UCL ២សម័យកាល Nottingham Forest ដោយមិនអាចស៊ុតចំគោលដៅសូម្បី១ជេីង នៅកីឡដ្ឋាន City Ground នារាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
គួរបញ្ជាក់ឲ្យដឹងថាក្លិប Nottingham Forest បច្ចុប្បន្នកំពុងលេងនៅលីគលំដាប់ទី២ របស់ប្រទេសអង់គ្លេស EFL Championship ស្ថិតនៅលេខរៀងទី៩ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ៩ ស្មើ៧ និងចាញ់៩ មាន៣៤ពិន្ទុ។
ចំណែកឯ Newcastle United ក៏បានធ្លាក់ចេញពី FA Cup ដូចគ្នាដោយក្រុម Cambridge United មកពីលីគលំដាប់ទី៣ League 1 នៅក្នុងលទ្ធផល នៅក្នុងលទ្ធផល ១-០៕