ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាល សម្រេចបន្តកិច្ចសន្យាថ្មីជូនដល់កីឡាករ ៥រូបបន្ថែមទៀត ដើម្បីត្រៀមសម្រាប់លីគកំពូលកម្ពុជា២០២២។

កីឡាករទាំង៥រូបមានដូចជា៖
១. ខ្សែបម្រើ អ៊ន ចាន់ប៉ូលីន កិច្ចសន្យារហូតដល់ឆ្នាំ២០២៤
២.​ អ្នកចាំទី សាវែង សំណាង កិច្ចសន្យារហូតដល់ឆ្នាំ២០២៥
៣. ខ្សែការពារស្លាប យ៉ើ ម៉ូស្លីម​ កិច្ចសន្យារហូតដល់ឆ្នាំ២០២៥
៤. ខ្សែបម្រើ ជួន ចាន់ចាវ កិច្ចសន្យារហូតដល់ឆ្នាំ២០២៥
៥.ខ្សែប្រយុទ្ធ Valeriy Hryshyn កិច្ចសន្យារហូតដល់ចប់រដូវ ២០២២។

ថ្មីៗនេះក្លិបបាល់ទាត់ភ្នំពេញក្រោន​ ក៏បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ សឿត បារាំង​ និង គង់ ចាន់វុទ្ធី ​​នៅថ្ងៃអាទិត្យ​ ទី០២ ខែមករា​ ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតប្រជែងវគ្គចែកពូល AFC CUP និងពានក្នុងស្រុកហូរហែលជាដើម៕

Telegram-Troryorng


Share.