ភាពយន្ត​ភាគ​ប្រភេទ​ស៊ើប​អង្កេត​បំបែក​រឿង​​ក្ដី​​របស់​ TVB «យុទ្ធសាស្ត្រ​បំបែក​ក្ដី​» ទាំង​វគ្គ​ទីមួយ​និង​វគ្គ​ទីពីរ​បាន​បញ្ចប់​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ជា​ពិសេស​​ដំណើរ​រឿង​​​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​ ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ មាន​ភាព​អាថ៌កំបាំង​និង​ប្រទាក់ក្រឡា​រហូត​ធ្វើ​ឱ្យ​អ្នក​​មើល​​តាមដាន​ដាច់​បាយ​ដាច់​ទឹក​។

(ឆ្វេង) លោក Lam Chi Wah ផលិតករ

ហ្វេន​ៗ​និង​អ្នក​ទស្សនា​​មួយ​ភាគ​ធំ​ ​​ចាប់​អារម្មណ៍​ខ្លាំង​តែ​ទៅ​លើ​តារា​សម្ដែង​ដែល​ជា​តួអង្គ​ដំណើរ​​សាច់​រឿង​ដូច​ជា​តួអង្គ​ Vincent Wong សម្ដែង​ជា​មេធាវី​ខ្វាក់​ Hope Man, តារា​សម្ដែង​ Owen Cheung សម្ដែង​ជា​តួអង្គ​ Gogo ​, Sisley Choi សម្ដែង​ជា​តួអង្គ​បង​សាហាវ​, Kelly Cheung សម្ដែង​ជា​តួអង្គ​ Eva និង​ Ali Lee សម្ដែង​ជា​តួអង្គ​ Never។

អ្នក​ទស្សនា​ភាគ​ច្រើន​​ពេញ​ចិត្ត​ចំពោះ​តួអង្គ​សម្ដែង​ដោយ​សារ​តែ​តួអង្គ​ទាំង​អស់​អាច​សម្ដែង​ស័ក្តិសម​ប្រៀប​ដូច​ជា​តួអង្គ​នោះ​ជា​តួអង្គ​ពិត​ៗយ៉ាង​ដូច្នេះ​ដែរ​។ យ៉ាង​ណា​មិញ​មាន​ពេល​ខ្លះ​អ្នក​ទស្សនា​ហាក់​មិន​ត្រូវ​ចិត្ត​ចំពោះ​ការ​រៀបចំ​ដំណើរ​សាច់​រឿង​ដែល​អ្នក​ដឹកនាំ​ឬ​អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត​ ដែល​សរសេរ​​និង​ដឹកនាំ​ឱ្យ​តួអង្គ​ណា​មួយ​​នោះ​សម្ដែង​អ្វី​មួយ​ខុស​ពី​ចិត្ត​អ្នក​ទស្សនា។

ថ្ងៃ​នេះ​ត្រយង​សូម​បង្ហាញ​មុខ​មាត់​បុរស​ដ៏​សំខាន់​ម្នាក់​ដែល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​រឿង​ភាគ​ TVB «យុទ្ធសាស្ត្រ​បំបែក​ក្ដី​» ឬ​ «Legal Mavericks»។ បុរស​ម្នាក់​ដែល​នៅ​ពី​ក្រោយ​ជោគជ័យ​នោះ​គឺ​ ផលិតករ​រឿង​ លោក Lam Chi-wah។ លោក Lam គឺជា​ផលិតករ​ដ៏​ល្បី​របស់​ហុង​កុង​។លោក​បាន​ចូលរួម​ក្នុង​វិទ្យុ​និង​ទូរទស្សន៍​ហុងកុង​ក្នុង​ឆ្នាំ​១៩៨៨​ ក្នុង​ឋានៈ​ជា​ជំនួយ​ការ​អ្នក​ដឹកនាំ​នៅ​ពេល​លោក​ចាប់​ផ្ដើម​អាជីព​នេះ​ដំបូង​។ នៅឆ្នាំ​២០០០ បុរស​រូប​នេះ​ត្រូវ​បាន​តំឡើង​តំណែង​ជា​ផលិតករ​ ដោយ​លោក​មាន​ស្នាដៃ​រឿង​ជា​ច្រើន​បន្ត​បន្ទាប់​គ្នា​ដូច​ជា​ «Delicious Love» «Ghost Fighter» «Division Milk Division» «Juvenile Four Arrests» «Thunder» និង​ «Flying Tiger ឬ​ ប្រតិបត្តិការ​ក្រុម​ខ្លា​ហោះ​» ជាដើម​។ល។​ នៅ​ឆ្នាំ​២០០៧​ ភាពយន្ត​ភាគ​ «Shi milk Corps» ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​មាន​អត្រា​ទស្សនា​ខ្ពស់​ប្រចាំ​ឆ្នាំ​។

ក្រៅ​ពី​ជា​ផលិតករ​រឿង​ «យុទ្ធសាស្ត្រ​បំបែក​ក្ដី» ហើយ​នោះ​​លោក Lam Chi Wah ​ក៏​ជា​ផលិតករ​រឿង​ «បង​ធំ​ក្លែង​ក្លាយ​» «Al Cappuccino» ដែល​មាន​តួ​អង្គ​សំខាន់​គឺ​ Vincent និង​ Owen ដែល​ជា​ដៃ​គូ​គ្នា​ដូច​រឿង​ «យុទ្ធសាស្ត្រ​បំបែក​ក្ដី​» ដូច្នោះ​ដែរ​។ បច្ចុប្បន្ន​លោក​ Lam Chi Wah មាន​វ័យ ​៥៧​ឆ្នាំ​ លោក​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​១៩៦៤

ប្រភព៖ linkeddb, wikipedia, asianenews

Telegram-Troryorng
Share.