មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។ហេតុការណ៍ នេះ បានកើតឡើងនៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ ១១និង៣០នាទីព្រឹក​។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមហេង រតនា នាយកមជ្ឈមណ្ឌលជាតិកំចាត់មីនស៊ីម៉ាក់។

អង្គការCSHD​ដែលគេស្គាល់ថា​ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​

បើតាមឯក ហេង រតនា នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកើតឡើង តែប្រមាណ ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ៕

Share.