ក្រុមជម្រើសជាតិ​ សេណេហ្គាល់ ទទួលបាន៣ពិន្ទុយ៉ាងលំបាក ក្រោយយកឈ្នះក្រុមជម្រើសជាតិ ហ្ស៊ីមបាវ៉េ ក្នុងលទ្ធផល ១-០ ដែលជាស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៩៧ ដោយខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Sadio Mane នៅកីឡដ្ឋាន Stade Kouekong នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ចំណែកឯមួយគូទៀត ដែលស្ថិតនៅក្នុងពូល B ដូចគ្នាគឺក្រុមជម្រើសជាតិ ហ្គីណេ ទទួលបាន៣ពិន្ទុដ៏មានសារ:សំខាន់ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ​ ម៉ាឡាវី ក្នុងលទ្ធផល ១-០ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែការពារស្លាប Issiaga Sylla នៅនាទី៣៥។

តារាងចំណាត់ថ្នាក់ពូលB៖
១. ហ្គីណេ មាន៣ពិន្ទុ
២. សេណេហ្គាល់ មាន៣ពិន្ទុ
៣. ម៉ាឡាវី មិនទាន់មានពិន្ទុ
៤. ហ្ស៊ីមបាវ៉េ មិនទាន់មានពិន្ទុ។

គួរបញ្ជាក់ឲ្យដឹងថាម្ចាស់ជើងឯកពានរង្វាន់ Africa Cup នឹងទទួលបានទឹកប្រាក់ ១៥០,០០០ដុល្លារ ហើយពានរង្វាន់នេះគឺគេតែងតែធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង៕

សេណេហ្គាល់ 1-0 ហ្ស៊ីមបាវ៉េ
ហ្គីណេ 1-0 ម៉ាឡាវី
Telegram-Troryorng
Share.