ក្លិបបាល់ទាត់បឹងកេត ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​៤សម័យកាល បានប្រកាសនាំចូលខ្សែបម្រើប្រយុទ្ធ ឯម ផាន់ណា នាយប់ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ក្រោយចាកចេញពីក្លិបគិរីវង់សុខសែនជ័យ។

គួរបញ្ជាក់ឲ្យដឹងថារដូវកាល២០២១ ម្ចាស់អាវលេខ២៦ វ័យ៣៣ឆ្នាំ ដែលសំបូរបទពិសោធន៍ជោគជាំនៅក្នុងវិស័យបាល់ទាត់រូបនេះ ស៊ុតបញ្ចូលទីសរុប៣គ្រាប់ និងជួយឲ្យក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ៨។

ខណ:ក្លិបបាល់ទាត់បឹងកេត ក្រោយ​ពេល​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​រដូវកាល​ឆ្នាំ​២០២១ បញ្ចប់​រដូវកាល បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសចំនួន៣រូបដូចជា៖ Mothusi Gopane, Kenta Yamazaki និង Mizuno Hikaru៕

Telegram-Troryorng
Share.