ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានដំឡើងកីឡាករ ម៉ៅ ណារិទ្ធ, ជា ណាវិន , សុិប សុវណ្ណ និង ទេព ហ្វីលីព ពីក្រុមយុវជនអាយុក្រោម២១ឆ្នាំ ឡើងមកកាន់ក្រុមឈុតធំ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២២ ខាងមុខនេះ។

ក្រៅពីនេះកងយោធពលខេមរភូមិន្ទ ក៏បានប្រកាសនាំយកខ្សែបម្រើស្លាប ឡុង ម៉េងហាវ ពីក្លិបអង្គរថាយហ្គឺរ និងនាំយកអតីតអ្នកចាំទីរបស់ខ្លួនត្រលប់មកវិញ អ៊ុំ វិចិត្រ ពីក្លិបភ្នំពេញក្រោន ព្រមទាំងបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើសញ្ជាតិជប៉ុន Yuta Kikuchi ផងដែរ។

សម្រាប់កីឡាករចាកចេញមានរហូតដល់៩៖ រូប វង្ស វិចិត្រ, សុខ ពីយ៉ា ,លឹម សាមឌី ,គង់ រ៉ាហ្វាត់ ,ហេង ប៉ោឡេង ,Romario, Rio Sakuma, Chan Youngha និង Timothy ព្រមទាំងបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ផងដែរ៕

Telegram-Troryorng
Share.