ខេត្តព្រះវិហារ៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះផ្ទះមន្ត្រីបរិស្ថានខេត្តព្រះវិហារ អស់ទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេ ខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ នេះបើតាមផេកនាយកដ្ឋាននគរបាលបង្កាពន្លត់អគ្កីភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ផ្ទះដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះមានទំហំ៨×៤៥ មែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តា មានម្ចាស់ឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរមន្ត្រីបរិស្ថានខេត្តព្រះវិហារ។ ចំណពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គីភ័ យនេះឡើង គឺដោយសារឆ្លងចរន្តអគ្គិសនី។
ករណីអគ្គីភ័យនេះខូចខាតសម្ភារៈរួមមាន រថយន្តសាំយ៉ុង ០១ គ្រឿង រថយន្ត Land Cruiser ០១ គ្រឿង កំ ព្យូទ័រចំនួន ០២គ្រឿង ម៉ាស៊ីនព្រីន ០១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន ម៉ាស៊ីនត្រង់ស៊ីន័រ ១៥ គ្រឿង សាឡុង ០១ ឈុត គ្រែដេកចំនួន ០៨, តុងឿ ៣, ម៉ូតូចំនួន ០២ គ្រឿង ៕