ខ្សែបម្រើសញ្ជាតិអាហ្វហ្គានីស្ថាន Mustafa Zazai បានចំណាប់អារម្មណ៍របស់ខ្លួន ក្រោយចូលរួមជាមួយក្លិបបឹងកេត ដោយលោកបានថ្លែងថា៖«បាទ តាមពិតទៅ! ខ្ញុំមិនមានគម្រោងនឹងត្រលប់មកកម្ពុជាសារជាថ្មីនោះទេ។ ប៉ុន្តែ បន្ទាប់ពីបានជជែកជាមួយនឹង លោក បែ មករា​(អគ្គលេខាក្លិបបឹងកេត) គាត់ពិតជាធ្វើការបានល្អ និងលឿនមែនទែន ទំនាក់ទំនងល្អជាមួយគ្នា ជាហេតុដែលបណ្តាលឲ្យខ្ញុំបានមកដល់បឹងកេត»។

Zazai បានបន្តទៀតថា៖«ខ្ញុំពិតជាសប្បាយចិត្ត ព្រោះនៅទីនេះមានគ្រូបង្គោលដ៏មានទេពកោសល្យ កីឡាករល្អៗនៅក្នុងក្រុម អញ្ចឹងខ្ញុំមានអារម្មណ៍រំភើបចំពោះការចូលរួមជាមួយបឹងកេត។​ វាគឺជារឿងពីរផ្សេងគ្នារវាងបានទាត់ និងជីវិតឯកជន ហើយខ្ញុំទទួលស្គាល់ថាខ្ញុំបានស្គាល់មិត្តថ្មីជាច្រើន នៅក្លិបចាស់របស់ខ្ញុំ តែឥលូវនេះខ្ញុមលេងឲ្យក្លិបបឹងកេត អញ្ចឹងបើខ្ញុំប្រឈមមុខជាមួយនឹងពួកគេ គឺខ្ញុំចង់ឈ្នះពួកគេ»។

«យ៉ាងណាក្តី យើងនៅតែជាមិត្តភក្តិក្រោយចង់ការប្រកួត ញុំអីជុំគ្នាដដែល តែនៅលើទីលាន ពេលដែលខ្ញុំលេងឲ្យបឹងកេត គឺខ្ញុមចង់ឈ្នះប្រកួតទាំងអស់ជាមួយបឹងកេត ហើយខ្ញុំក៏គិតថា បឹងកេតគឺពិតជាខ្លាំងក្នុងឆ្នាំនេះ និងសង្ឃឹមថា ខ្ញុំនឹងបង្ហាញគ្រប់យ៉ាងដែលមានដើម្បីការប្រកួតប្រជែងដ៏ល្អ»។

«គ្រប់យ៉ាងគឺល្អសម្រាប់ខ្ញុំ ទាំងគ្រូបង្គោល និងក្រុមការងារគឺសហការគ្នាបានល្អ មិត្តរួមក្រុម ដូចជា វឌ្ឍនាកា ចន្ធា និងអ្នកផ្សេងទៀត ពួកគេមានការរាក់ទាក់ ស្វាគមន៍ ចំពោះខ្ញុំ និង Ajayi ផងដែរ។​សម្រាប់ខ្ញុំ គឺនឹងធ្វើឲ្យបានល្អបំផុត ដូចជាការហ្វឹកហាត់ ការប្រកួត គឺខ្ញុំនឹងប្រើប្រាស់នូវបទពិសោធន៍របស់ខ្ញុំ ដើម្បីជំរុញដល់កីឡាករក្មេងៗ ដើម្បីឲ្យពួកយើងធ្វើបានល្អក្នុងពេលហ្វឹកហាត់ ព្រោះបើអ្នកធ្វើមិនបានល្អពេលហ្វឹកហាត់ទេ អ្នកក៏នឹងមិនអាចធ្វើបានល្អពេលប្រកួតដែរ អញ្ចឹងការហ្វឹកហាត់គឺសំខាន់ណាស់ស្តាប់ការពន្យល់របស់គ្រូបង្គោល របៀបនៃការលេងជារួមបើយើងសហការគ្នាបានល្អ គឺយើងប្រាកដជាអាចធ្វើបាន»។

ចំណាប់អារម្មណ៍របស់ Mustafa Zazai ក្រោយចូលរួមជាមួយបឹងកេត
Telegram-Troryorng
Share.