ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូវ៉ាជែងចូលទៅ គន្លងផ្លូវ ម្ខាងទៀត ត្រូវបានរថយន្តសណ្តោងទ្រុងបែនបើកច្រាសទិសបុកពេញទំហឹង កាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលេខ១០៤ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លា.ប់ក្នុងហេតុការណ៍ ឈ្មោះ តឹម សាវ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 1GW-2734 ធ្វើដំណើរពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ បានជិះម៉ូតូវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ស្របពេលដែលរថយន្តសណ្តោងទ្រុងបែន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D-4362 បើកច្រាសទិស ហ្វ្រាំង មិនទាន់ជ្រុលបុក កិនស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបរឃើញសភាពមិនស្រួលបានចុះ គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូ ត្រូវបានប្រគល់ជូនការិយាល័យចរាចរជើងគោក ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.