ទន្លេមេន (Maine) នៅប្រទេសបារាំងបង្កការភ្ញាក់ផ្អើលដល់មហាជនជាច្រើនព្រោះតែទឹកនៅកណ្ដាលទន្លេ កកមួយដុំដូចជារូបថាស។

ទិដ្ឋភាពដ៏អស្ចារ្យនេះ បានទាក់ទាញមនុស្សជាច្រើនឲ្យមកតំបន់នេះដើម្បីមើលពីបាតុភូតដ៏កម្រ ក្រោយពីខានឃើញទឹកទន្លេកកក្លាយជារូបថាសនេះអស់រយៈពេល ២ឆ្នាំមកហើយ។

អ្នកស្រុកនៅតំបន់ វេសប្រ៊ូក (Westbrook) បាននិយាយថា កាលពីឆ្នាំ ២០១៩ ទឹកទន្លេមេន (Maine) ធ្លាប់កកបែបនេះម្ដងរួចទៅហើយ ហើយឆ្នាំ២០២២នេះ ទឹកទន្លេមេន (Maine) បានកកជាលើកទី២ បង្កើតឲ្យមានទិដ្ឋភាពដ៏អស្ចារ្យផុសឡើងជារូបថាសមូលដ៏ធំ។

រូបភាពថតពីលើអាកាសដ៏កម្រនេះបានបង្ហោះលើបណ្ដាញសង្គម ដោយអភិបាលក្រុង វេសប្រ៊ូក (Westbrook) លោក ម៉ាយខិល៍ ហ្វូលី។ លោកអភិបាលក្រុងបានបង្ហោះរូបភាពអមដោយ ខេបសិន (Caption) ថា លោកសង្ឃឹមថា ថាសទឹកកកនេះនឹងបង្ហាញភាពទាក់ទាញដល់ភ្ញៀវទេសចរ និង អាចមានអត្ថប្រយោជន៍ដ៏សំខាន់ដល់អាជីវកម្មក្នុងស្រុក។

ទោះជាយ៉ាងណា លោកអភិបាលក្រុងវេសប្រ៊ូក (Westbrook) បានណែនាំឲ្យអ្នកដែលទៅទស្សនាទិដ្ឋភាពដ៏កម្រអស្ចារ្យនេះដោយផ្ទាល់ មេត្តាមើលវាពីចម្ងាយ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន៕

ប្រភព៖ UPI

Telegram-Troryorng
Share.