ធ្លាប់​ដែល​សង្ស័យ​ដែរ​ទេ​ថា​ តួ​ឯក​ស្រី​​កូរ៉េ​មាន​អាថ៌កំបាំង​មុខ​ស​ស្អាត​អ្វី​ដែរ​ទៅ​ហ្ន៎​!​ មិន​ថា​កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​​ ​លេង​រឿង​ប៉ុន្មាន​រឿង​ មុខ​នៅ​ស​ ស្អាត​ ហើយ​ថែម​ទាំង​ក្មេង​រហូត​។ ថ្ងៃ​នេះ​មិត្ត​នារី​រូប​ណា​ចង់​ដឹង​​ ត្រយង​សូម​បង្ហាញ​ជូន ​អាថ៌កំបាំង​មុខ​ស្អាត​និង​ក្មេង​របស់​​តួ​ឯក​ស្រី​កូរ៉េ​ ចំនួន​៥​រូប​ ដែល​វិធី​អនុវត្ត​ងាយ​ៗ​ អាច​ធ្វើ​តាម​យ៉ាង​ស្រួល​។​ ចង់​ដឹង​ថា​មាន​វិធី​អ្វី​ខ្លះ​សូម​តាម​ដាន​អាន​ខាង​ក្រោម​នេះ​៖

១. Park Min Young បិត​ម៉ាស​មួយ​ថ្ងៃ​៣​ដង​ ៖ សម្រាប់​តួ​ឯក​ស្រី​មុខ​ស​ថ្លា​ Park Min Young អាច​និយាយ​បាន​ផ្ទុះ​ខ្លាំង​បំផុត​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ «What’s Wrong With Secretary Kim»។ អាថ៌កំបាំង​ថែ​រក្សា​មុខ​របស់​តារា​ស្រី​រូប​នេះ​ពិត​ជា​ងាយ​ខ្លាំង​ណាស់​ ព្រោះ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​ម្ចាស់​ខ្លួន​នាង​បាន​ប្រាប់​ថា​ នាង​ជា​មនុស្ស​ដែល​ផាត់​ម្សៅ​គ្រប់​ពេល​វេលា​ មួយ​ថ្ងៃៗ​ត្រូវ​តុបតែង​ផាត់​មុខ​យូរ​រហូត​ដល់​ទៅ​២០​ម៉ោង​ក៏​មាន​ ដូច្នេះ​ពេល​ណា​ទំនេរ​ភ្លាម​ នាង​នឹង​ប្រញាប់​លាង​គ្រឿង​សំអាង​ចេញ​ហើយ​យក​ម៉ាស​មក​បិត​លើ​មុខ​ភ្លាម​ ដោយ​តារា​រូប​នេះ​អាច​នឹង​បិត​ម៉ាស​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​។​ សម្រាប់​នារី​ៗ​ ដែល​ចង់​បាន​មុខ​ស​ ស្អាត​ ក្មេង​​អាច​ពិចារណា​ បិត​ម៉ាស​មុខ​ជា​ប្រចាំ​រាល់​ថ្ងៃ​ ឬ​អាច​មួយ​ថ្ងៃ​ ​២​ទៅ​ ​៣​ដង​ ​ដូច​ Park Min Young ក៏​បាន​ ប៉ុន្តែ​ការ​បិត​ម៉ាស​ត្រឹម​មួយ​សប្ដាហ៍ ​​៤​ទៅ​ ​៥​ដង​ ក៏​អាច​ជួយ​ឱ្យ​ស្បែក​មុខ​មាន​សំណើម​ ទោះ​ជា​ឧស្សាហ៍​ផាត់​ម្សៅ​ក៏​មុខ​យើង​មិន​ខូច​ដែរ​។​​

https://www.instagram.com/p/CLCELNYFJXS/

២. Bae Suzy លាង​មុខ​ដោយ​តិចនិក​៤២៤​ ៖ តារា​ចម្រៀង​-តារា​សម្ដែង​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ «Start Up» មាន​តិចនិក​លាង​​មើល​ថែ​ស្បែក​មុខ​ប្លែក​ខ្លាំង​ណាស់​ គឺ​នាង​ប្រើប្រាស់​វិធី​លុបលាង​មុខ​បែប​ ​៤២៤​ ​ឬ​ការ​លាង​មុខ​ចេញ​ដោយ​ Cleaning Oil ដើម្បី​លាង​គ្រឿង​សំអាង​ចេញ​ដោយ​ប្រើ​ពេល​វេលា​៤​នាទី​ បន្ត​មក​ទៀត​លាង​មុខ​ដោយ​ Cleanser ជា​ Foam ​ឬ​ Gel ​លុបលាង​លើ​មុខ​ដែល​កំពុង​សើម​ម្ដង​ទៀត​ដោយ​ប្រើ​ពេលវេលា​២​នាទី​ និង​ចុង​ក្រោយ​លាង​មុខ​ម្ដង​ទៀត​ដោយ​ទឹក​ស្អាត​ថែម​៤​នាទី​ទៀត​​​

https://www.instagram.com/p/COlI49aBAV-/

៣. ​វិធី​សាស្ត្រ​ធ្វើ​ឱ្យ​មុខ​ស​ថ្លា​របស់​ Yoon Eun Hye ៖ ​តារា​ឯក​ស្រី​រូប​នេះ​មិន​ថា​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​រឿង​ណា​នោះ​ទេ​ សម្រស់​ស្បែក​មុខ​នៅ​តែ​ស្អាត​និង​ក្មេង​រហូត​។ សម្រាប់​ Yoon Eun Hye មាន​វិធី​សាស្ត្រ​សាមញ្ញ​ព្រោះ​ក្រោយ​ពី​លុបលាង​មុខ​ហើយ​នាង​រមែង​យក​កន្សែង​ដែល​ជ្រលក់​ទឹក​ក្ដៅ​អ៊ុន​ៗ​មក​គ្រប​លើ​មុខ​មួយ​សន្ទុះ​ដើម្បី​បើក​រន្ធ​រោម​ ហើយ​ក្រោយ​ពី​យក​កន្សែង​ក្ដៅ​ចេញ​ពី​មុខ​ហើយ​ នាង​នឹង​ជូត​មុខ​ម្ដង​ទៀត​ដោយ​ Toner ហើយ​ម៉ាស្សា​មុខ​ស្រាលៗ​ដោយ​ម្រាម​ដៃ​ ដោយ​ Toner នឹង​ជួយ​ឱ្យ​សម្រួល​ដល់​ស្រទាប់​ស្បែក​ ចំណែក​ការ​ម៉ាស្សា​ស្រាល​ៗ​ដោយ​ម្រាម​ដៃ​នឹង​ជួយ​ឱ្យ​រន្ធ​រោម​រួម​តូច​។​​

https://www.instagram.com/p/CNXOH-7FlPr/

៤.​ម៉ាស​បិត​មុខ​បែប​ DIY តាម​វិធី​សាស្ត្រ​ Song Hye Kyo ៖ សម្រាប់​អាថ៌កំបាំង​មុខ​ស​ស្អាត​ និង​ក្មេង​គ្រប់​ពេលវេលា​របស់​ Song Hye Kyo គឺ​ជា​វិធី​សាស្ត្រ​បែប​ DIY (ធ្វើ​បាន​ដោយ​ដៃ​)​ មាន​លក្ខណៈ​ងាយ​ៗ​ ដោយ​ប្រើ​ប្រាស់​ពង​ទា​ផ្នែក​ពណ៌​ស​មក​ផ្សំ​ជាមួយ​នឹង​ទឹក​ឃ្មុំ​រួច​ហើយ​យក​មក​បិត​លើ​មុខ​ ទុក​ចោល​រហូត​ដល់​ស្ងួត​រួច​ហើយ​លាង​ចេញ​។ រូបមន្ត​បិត​ម៉ាស​នេះ​ជួយ​ឱ្យ​ស្បែក​មុខ​ទន់​ល្មើយ​ហើយ​ក្មេង​ជាង​វ័យ​។ ចំណែក​រូបមន្ត​មួយ​ទៀត​គឺ​នាង​យក​​ទឹក​ឃ្មុំ​មក​ផ្សំ​ជាមួយ​នឹង​ទឹក​ស្អាត​តាម​បែប​​ ១:២​ ​(១ភាគ​២) ​ហើយ​យក​មក​ម៉ាស្សា​លើ​ស្បែក​មុខ​រួច​ហើយ​លាង​ចេញ​ រូបមន្ត​នេះ​នឹង​ជួយ​ឱ្យ​មុខ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ល្អ​ ជា​ពិសេស​ Song Hye Kyo នៅ​ណែនាំ​ឱ្យ​អ្នក​ចង់​មាន​មុខ​ស្អាត​ម៉ាស​មុខ​ដោយ​វិធី​ដូច​នាង​ រៀង​​រាល់​ពាក់​កណ្ដាល​ខែ​ម្ដង​ទៀត​ផង​។​​

https://www.instagram.com/p/CMnwaHnl3U8/

៥. Lee Ji Eun ឬ​ IU ថែរក្សា​ស្បែក​មុខ​ដោយ​ Toner និង​ Oil ៖ ចង់​ឱ្យ​ស្បែក​មុខ​នៅ​តែ​ក្មេង​ដូច​ជា​តារា​ចម្រៀង​-តារា​សម្ដែង​ IU ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ Hotel Del Luna ដែរ​ទេ​? បើ​សិន​ជា​អ្នក​ចង់​​សូម​ធ្វើ​តាម​វិធី​សាស្ត្រ​នេះ​ ដោយ​ IU បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​នាង​រមែង​ប្រើប្រាស់​វិធី​ចាក់​ Toner ទៅ​លើ​សំឡី​បន្ទាប់​មក​ចាក់​ Oil ថែ​រក្សា​ស្បែ​ពីរ​តំណក់​បន្ថែម​​ រួច​យក​សំឡី​ដែល​ទទឹក​ជោគ​ដោយ​ Toner និង​ Oil មក​បិត​ជា​ម៉ាស​លើ​មុខ​ឱ្យ​ពេញ​មុខ​តុក​ចោល​ប្រហែល​៥​នាទី​ វិធី​សាស្ត្រ​នេះ​ក្រៅ​ពី​ធ្វើ​ឱ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​ហើយ​ថែម​ទាំង​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ថែម​ទៀត​ផង​។

https://www.instagram.com/p/CM9bgczDXH6/

ទស្សនាវីដេអូ​ព័ត៌មាន​អាថ៌កំបាំង​មុខ​ស្អាត​តារា​ស្រី​កូរ៉េ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.