បន្ទាយមានជ័យ៖ លទ្ធផលប្រឡងបាកឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០២០-២០២១ ជាប់៦៣% ,និទ្ទេ សA. ចំនួន៩៩នាក់ /ស្រី ៧០នាក់ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចំណេះដឹងទូទៅ និងបំពេញវិជ្ជាស ម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មាន៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ០៣មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ៤មណ្ឌល ស្មើនឹង១៩៩បន្ទប់ ក្នុងនោះបេក្ខជនក្នុងបញ្ជីចំនួន៤៩៤៧នាក់ ស្រី២៦៣៦នាក់។

បេក្ខជនមកប្រឡងចំនួន ៤៧១៤នាក់ /ស្រី២៥៤៤នាក់ បេក្ខជនប្រឡងជាប់(ចំណេះទូទៅ ស្វៃរិន និងបំពេញវិជ្ជា) ចំនួន២៩៤៤នាក់ និងស្រី១៧៦១នាក់ គិតជាភាគរយសរុប៦២.៤៥ភាគរយ។

ចំណែក លោកកឹម តឿន ប្រធានការិយាល័យមធ្យមសិក្សា និងកិច្ចការប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡាបានឲ្យដឹងដែរថា លទ្ធផលនេះ និទ្ទេស(A) មានចំនួន៩៩នាក់ ចំណេះទូទៅ ស្រី៧០នាក់ ។ និទ្ទេស (B) ២៥៧នាក់ស្រី ១៧៧នាក់ ។ និទ្ទេស(C) ចំនួន៥៣៩នាក់ ស្រី៣១៩នាក់ ។ និទ្ទេស(D) ចំនួន ៩៣៥នាក់ ស្រី៥៦១នាក់ និង (E) ចំនួន ១១១៤នាក់ ស្រី ៦៣៤ នាក់។ លោកបានបន្តថា ចំពោះនិទ្ទេសA នៅឆ្នាំនេះបានកើនឡើងខ្ពស់ បើប្រើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៨-២០១៩ មានចំនួន ២៥នាក់៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.