តារា​ចម្រៀង​ Rap ដ៏ល្បីល្បាញ​របស់​កម្ពុជា​វណ្ណដា បាន​បង្ហោះ​រូប​ថត​៣​សន្លឹក​បង្ហាញ​ខ្សែក​ពេជ្រ​ម៉ូដ​លលាដ៍​ក្បាល​​និង​ម៉ូដ​សក់​ថ្មី​ដ៏​ស្រស់​សង្ហា​ធ្វើ​ឱ្យ​ហ្វេន​របស់​លោក​ចូល​មក​សរសើរ​គ្រប់ៗ​គ្នា​។ តើ​ខ្សែ​ក​ពេជ្រ​មួយ​ខ្សែ​នេះ​មាន​តម្លៃ​ប៉ុន្មាន​? ហើយ​ប្រើប្រាស់​ពេជ្រ​សរុប​ចំនួន​ប៉ុន្មាន​គ្រាប់​ដែរ​?​

ក្រុម​ការងារ​សារព័ត៌មាន​ត្រយង​បាន​ទំនាក់ទំនង​តាម​សារ​អេឡិចត្រូនិច​ទៅ​កាន់​ហាង​ពេជ្រ​ដែល​បាន​ច្នៃ​ម៉ូដ​ខ្សែ​ក​របស់ ​វណ្ណដា​ ទទួល​បាន​ចម្លើយ​មក​ថា​ខ្សែក​របស់​វណ្ណដា​ គឺជា​ខ្សែ​ក​កុម្មង់​​​ពិសេស​ប្រភេទ​​ Limited Edition ដែល​អាច​និយាយ​បាន​ថា​មាន​តែ​គត់​លើលោក​​ទោះ​ជា​មាន​ប្រាក់​ចង់​កុម្មង់​ធ្វើ​ឱ្យ​ដូច​លោក​ ក៏​​ខាង​ហាង​ពេជ្រ​មិន​ទទួល​ធ្វើ​ដែរ​ ចំពោះ​តម្លៃ​និង​ចំនួន​​ត្បូង​ពេជ្រ​ដែល​ត្រូវ​ប្រើ​សម្រាប់​ច្នៃ​ជា​ខ្សែ​ក​លលាដ៍​ក្បាល​នេះ ​មិន​ត្រូវ​បាន​ហាង​ពេជ្រ​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​នោះ​ទេ​ ដោយសារ​តែ​ជា​ការ​សម្ងាត់​របស់​អតិថិជន​។

ម៉ូដ​ខ្សែ​ពេជ្រ​លលាដ៍​ក្បាល​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​គឺតំណាង​ឱ្យ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ «Skull» ខណៈ​ដែល​ហ្វេន​ៗ​មួយ​ចំនួន​ទៀត​យល់​ថា​លោក​ប្រហែល​ជា​ជិត​ចេញ​ចម្រៀង​ «Skull» ទីII ហើយ​ព្រោះ​ក្នុង​បទ​ចម្រៀង​ «Catch me if you can» ក៏​មាន​តម្រុយ​បង្ហាញ​រូប​លលាដ៍​ក្បាល​នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​ដែរ​។

យ៉ាង​ណា​ដែរ​ហ្វេន​ៗ​របស់​វណ្ណដា ខ្សែ​ក​របស់​អាយដល ស្អាត​ ប្លែក​ ដែរ​ទេ?​

Telegram-Troryorng
Share.