ទស្សនាវដ្ដី​ Forbes បាន​ចេញ​បញ្ជី​ឈ្មោះ​ Content Creator ចំនួន​១០​នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​យូធូប​រយៈ​ពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​ ដោយ​ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​​៧​ឆ្នាំ​​ជា​មនុស្ស​ស្រី​តែ​​ម្នាក់​គត់​ ​ដែលស្ថិត​ក្នុង​បញ្ជី​បុគ្គល​១០​រូប​ ​​អាច​រក​បាន​​ចំណូល​ច្រើន​​បំផុតនៅ​លើ​ Youtube។

កុមារី Anastasia Radzinskaya ឬ​ដែល​ហ្វេន​ៗ​ស្គាល់​ថា​ Nastya ​មាន​ចំនួន​ ​Subscriber​ ​រហូត​ដល់​១០០​លាន នៅ​លើ​ Channel Youtube ទាំង​១១​របស់​នាង​ ហើយ​បើ​តាម​ការ​រាយការណ៍​ពី​ទស្សនាវដ្ដី​ Forbes បាន​រាយការណ៍​ថា​កុមារី​រូប​នេះ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​២៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ដោយ​ប្រាក់​ដែល​ទទួល​បាន​គឺ​បាន​ពី​ចំណូល​ពី​ Youtube ផ្ទាល់​និង​ការ​ផ្សាយ​ Brand ផលិតផល​​ផ្សេងៗ​។

ស្ថិត​ក្នុង​លំដាប់​ទីមួយ​ដែរ​នោះ​គឺ​ Jimmy Donaldson ឬ​​អ្នក​គាំទ្រ​ស្គាល់​ថា​ Mr.Beast ដែល​វីដេអូ​ផលិត​ហ្គេម​ដូច​ Squid Game ក្នុង​ជីវិត​ពិត​ មាន​ចំនួន​២០២​លាន​ដង​ ក្នុង​រយៈ​ពេល​មិន​ដល់​២​ខែ​ផង​ បន្ទាប់​ពី​វីដេអូ​នេះ​បាន​បង្ហោះ​លើ​ Youtube។ លោក​រក​បាន​ចំណូល​សរុប​៥៤​លាន​ដុល្លារ​។នៅ​ក្នុង​ឆ្នាំ​២០២១​ លោក​បាន​បង្កើត​យុទ្ធនាការ​ #Teamseas ដែល​រក​បានប្រាក់​ជាង​៣០​លាន​ដុល្លារ​ ដើម្បី​ទៅ​សំអាត​មហាសមុទ្រ​។

ស្ថិត​នៅ​លើ​បញ្ជី​ឈ្មោះ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ​នោះ​គឺ​កុមារា​ Ryan Kaji ម្ចាស់​រហស្សនាម​ស្ដេច​ប្រដាប់​ក្មេង​លេង​។ បងប្អូន​​ប្រុស​តារា​ Youtube សម្បូរ​បញ្ហា​ Jake និង Logan Paul ,Rhett និង​ Link, Dude Perfect និង​អ្នក​ជំនាញ​ហ្គេម​ Markiplier។

យោង​តាម​ទស្សនាវដ្ដី​ Forbes ​មនុស្ស​៣​នាក់​ដែល​រក​បាន​ចំណូល​ច្រើន​ខ្លាំង តាម​រយៈ​កុងត្រា​ជាមួយ​នឹង​ផលិតផល​ Brand ធំៗ​ដូច​ជា​តារា​ល្បី​ៗ​ផ្សេង​ទៀត​ដែរ​។ តាម​រយៈ​ការ​រៀបរាប់​នេះ​ប្រាកដ​ជា​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​និង​ចង់ដឹង​ថា​តើ​តារា​ៗ​រក​បាន​ប្រាក់​ប៉ុន្មាន​ពី​ការ​ Live? តាម​ដឹង​ បងប្អូន​ត្រកូល​ Paul រក​បាន​ប្រាក់​ចំណូល​៩០​ភាគ​រយ​ពី​ការ​ប្រដាល់​ ហើយ​ពួក​គេ​កម្រ​ផុស​វីដេអូ​លើ​ Youtube ទៀត​ណាស់​៕

ប្រភព៖ thegaltimes

Telegram-Troryorng
Share.