ក្រុមហ៊ុន ជីប ម៉ុង រីថែល មានក្តីសោមនស្សរីករាយ ស្វាគមន៍សាធារណជន​ និងអតិថិជនក្នុងកម្មវិធីបើកសម្ពោធដំណើរការ ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២២ ដែលជាផ្សារទំនើបទី៣ ដែលសម្រេចការសាងសង់ និងបម្រើសេវាកម្មលក់រាយ ជូនពលរដ្ឋកម្ពុជាស្របតាមការរីកចំរើនរបស់ប្រទេសកម្ពុជា។

ការដាក់ដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ នៅពេលនេះ គឺសបញ្ជាក់ពីចក្ខុវិស័យចូលរួមចំណែកឲ្យប្រទេសកម្ពុជារីកចំរើន តាមរយៈធ្វើឲ្យវិស័យលក់រាយមានភាពទំនើប និងផ្តល់ជូនប្រជាជន​​កម្ពុជាទទួលបានសេវាកម្មទាំងអស់នោះ ​​ ខណៈដែលតម្រូវការសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ព្រមទាំងការកម្សាន្ត កំពុងតែកើនឡើងនៅក្នុងប្រទេស។

ស្ថិតនៅតាមបណ្ដោយផ្លូវ ឧកញ៉ា ម៉ុង ឫទ្ធី ជាទីតាំងរបស់ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីនេះ ដែលជាប់នឹងគម្រោង ផាកលែន សែនសុខ របស់ ជីប ម៉ុង លែន ក្នុងខណ្ឌសែនសុខ។​ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានកំពស់៤ជាន់ ជាបណ្តុំហាងជាច្រើន ព្រមទាំងមានចំណតរថយន្តម៉ូតូដែលមានភាពធំទូលាយ ងាយស្រួលចតសម្រាប់អតិថិជន ។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានឲ្យដឹងថា៖ «អាជីវកម្ម​នៅ​ផ្សារទំនើប​របស់យើងខ្ញុំ គឺ​បែងចែកជា​៤​ផ្នែកធំ​ៗ​​៖ ទី១ អាហារនិងភេសជ្ជៈ, ទី២ សម្លៀកបំពាក់, ទី៣ កន្លែងកម្សាន្ត, និងទី៤ គ្រឿងអេឡិចត្រូនិក ដែលផ្តល់​លក្ខណៈងាយស្រួលសម្រាប់អថិតិជនអាច​ស្វែង​រក​អ្វី​ក៏បាន​ ។ ចំណែកនៅថ្ងៃ​ចុងសប្តាហ៍ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាចនាំគ្រួសារមកកម្សាន្តនៅទីនេះ ព្រោះមានកន្លែងកម្សាន្ត និងកម្មវិធីដ៏ទាក់ទាញជាច្រើន»។ 

ទាំងអស់នេះ គឺជាអ្វីដែល ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្តោតលើការផ្តល់សេវាកម្មល្អឥតខ្ចោះជូនប្រជាពលរដ្ឋ រួមទាំងការនាំយកម៉ាកល្បីៗមកពីបរទេស និងក្នុងស្រុក ផងដែរ។  អ្វីដែលពិសេសជាងនេះទៅទៀត ផ្សារទំនើប ជីប ម៉ុង សែនសុខ ប្រមូលផ្តុំដោយហាងអាហារជាច្រើនរួមទាំង ម្ហូបអាស៊ី (ខ្មែរ ចិន កូរ៉េ ជប៉ុន ជាដើម) និងម្ហូបអឺរ៉ុប។ Food Park សម្បូរដោយប្រភេទអាហារចម្រុះប្រភេទនិង តំលៃសមរម្យ។ ព្រមទាំងហាងភេសជ្ជៈល្បីៗផ្សេងៗទៀតដែលមានវត្តមាននៅទីនេះ។

ចំណែក មជ្ឈមណ្ឌលកម្សាន្តរបស់កុមារដ៏ធំនៅកម្ពុជា Doozii ក៏នាំមកនៅក្តីរីករាយសម្រាប់កុមារកម្ពុជា ដែលមានសកម្មភាពកម្សាន្តជាច្រើនដែលបង្កើនបញ្ញា ស្មារតីដល់ប្អូនៗ ដែលមាតាអាណាព្យាបាលអាចនាំបុត្រធីតារបស់លោកអ្នកមកកម្សាន្តនៅ Doozii ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ។

ដើម្បីអបអរសាទរ ការបើកសម្ពោធដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ សូមសាធារណជន អញ្ជើញមកកម្សាន្ត ទិញទំនិញនៅទីនេះ រួមទាំងរីករាយការបញ្ចុះតំលៃជាច្រើនពីបណ្តាហាងនានានៅក្នុងផ្សារទំនើបយើងខ្ញុំ។

សូមបញ្ជាក់ថា នេះជាមោទកភាពមួយសម្រាប់កម្ពុជា ដែលផ្សារទំនើប ជីប ម៉ុង សែនសុខដែលជាផ្សារទំនើបខ្នាតយក្ស ជាការបង្កើតឡើងដោយក្រុមហ៊ុនខ្មែរ ព្រមទាំងផ្តល់ការងារជាច្រើនដល់កូនខ្មែរ ដែលជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ក្រុមហ៊ុនជីប ម៉ុងរីថែល ប្តេជ្ញាបន្តផ្តល់ជូនសេវាកម្មល្អឥតខ្ចោះជូនប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យលក់រាយ និងផ្តល់លក្ខខណ្ឌជីវិតដ៏សម្បូរបែប ក្នុងយុគសម័យដ៏រីកចម្រើន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Facebook:
Chip Mong SenSok Mall
Chip Mong Malls
ដើម្បីទៅកាន់គោលដៅ៖ Google Maps

Share.