បុណ្យចូលឆ្នាំចិនជាកម្មវិធីមួយដែលបងប្អូនកូនខ្មែរកាត់ចិនច្រើនតែប្រារព្ធបន្តគ្នាតាំងពីដូនតារហូតមកទល់នឹងបច្ចុប្បន្ន។ បរិយាកាសដ៏សែនសោមនស្សរីករាយនេះ បងប្អូនច្រើនតែចាក់ភ្លេងលេងកំដរកម្មវិធីជួបជុំបងប្អូនដើម្បីពិសារភោជនាអាហារដ៏ឈ្ងុយឆ្ងាញ់។ យ៉ាងណាមិញថ្ងៃនេះសារព័ត៌មានត្រយងសូមណែនាំបទចម្រៀងជំនួន១០បទ ដែលជាបទចម្រៀងពីរោះថែមទាំងស៊ីនឹងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីបងប្អូនកូនកាត់ចិន-ខ្សែចិនដូចខាងក្រោមនេះ៖
១.សុំចិត្តសុំស្នេហ៍
២.កុងស៊ីហ្វាឆាយ
៣.នាំលាភចូលផ្ទះ
៤.ឆ្នាំថ្មីចូលហេង
៥. សំណើចមាស – (ព្រាប សុវត្ថិ , គឹម លក្ខិណា, ណុប ប៉ាយ៉ារិទ្ធ)
៦. ថ្ងៃល្អ – (អែនជី)
៧. អាំងប៉ាវច្រកបេះដូង – (គឹម លក្ខិណា, DJ Big)
៨. Gong xi fa cai – (ព្រាប សុវត្ថិ, ពេជ្រ សោភា, ឈិត សុវណ្ណបញ្ញា, DJ Sdey , DJ Khleang)
៩. សុំអាំងប៉ាវ – (សោភាទេពី)
១០. ចេក ណរ សា ស៊ី ង៉ូវ – (គឹម លក្ខិណា)