កាលពីថ្ងៃម្សិលនេះ មានការផ្សព្វផ្សាយព័ត៌មានជាច្រើន ជុំវិញបញ្ហារបស់លោក ម៉ាដូណា ផុងខ្លួនក្នុងបំណុលតុងទីនរហូតដល់ជិត៥២ម៉ឺនដុល្លារ។ យ៉ាងណាមិញ ការផ្សាយចេញមួយចំនួន ត្រូវបានសាមីខ្លួនមើលឃើញថា ជាការបំផ្លើសការពិត ដើម្បីតែកេញចំណេញសម្រាប់ផេករបស់ខ្លួនតែប៉ុណ្ណោះ។

លោក ម៉ាដូណា បានចូលកម្មវិធីសម្ភាស 3Fun ហើយនិយាយទាំងសម្រក់ទឹកភ្នែករំលឹកពីការលំបាកដែលលោកបានជួបនាក្នុងពេលកូវីដ១៩។ លោកត្រូវជាប់ផុងក្នុងបំណុលតុងទីនរហូតដល់ ៥២៨០០០ដុល្លារ ព្រោះដោយសារកូនតុងទីនបានធ្វើស៊ីលោក (រត់ចោលមេ)។ ក្នុងការដោះស្រាយបំណុល ម៉ាដូណា ស៊ូលក់ឡាន លក់ខុនដូ លក់ដីគ្រ់កន្លែង និងលក់គ្រឿងអលង្ការដើម្បីចេញសងជំនួសកូនតុងទីនដែលធ្វើស៊ីទាំងការប្រាក់ និងប្រាក់ដើម។ លោកថា «វាច្រើនលើសលុបសម្រាប់ខ្ញុំពេកលុយ ៥២៨០០០ដុល្លារ ហ្នឹង ដែលខ្ញុំត្រូវចេញសង ខ្ញុំគ្មានសល់អ្វីទេឡានក៏ខ្ញុំលក់ ខុនដូក៏ខ្ញុំលក់ របស់របរជាប់ខ្លួនទាំង ប៉ុន្មានលក់គ្មានសល់ទេ គឺយកទៅសងគេទាំងការប្រាក់ និងប្រាក់ដើម ប៉ុន្តែនៅ៣០ម៉ឺនទៀត ហើយរយៈពេលកន្លះឆ្នាំនេះគឺខ្ញុំលក់អស់ច្រើនណាស់»។

ក្រោយមកដោយសារតែមានការផ្សព្វផ្សាយខ្លះមិនត្រូវការពិតដែលសាមីខ្លួនបានបញ្ជាក់ លោក ម៉ាដូណា ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ហើយប្រាប់ថា មុនផ្សព្វផ្សាយពីលោក ក៏សូមឱ្យយល់អារម្មណ៍លោកផង មិនមែនជាព័ត៌មានលោកខ្ចីលុយគេអត់សង ហើយជេរលោកពេញបណ្ដាញសង្គមនោះទេ។ លោកថា លោកចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេ។

លោក ម៉ាដូណា សរសេរថា «ចូលអ្នកព័ត៌មានទាំងឡាយដែលសរសេរពីខ្ញុំ សូមសរសេរដោយគិតពីអារម្មណ៍ខ្ញុំផង ដើម្បីផេកខ្លួនឯងឱ្យគេចូលមើលច្រើនសរសេរបំផ្លើសពីការពិត ឱ្យបងប្អូនមួយចំនួនច្រឡំថា ខ្ញុំខ្ចីលុយគេអត់សងជេរូបខ្ញុំពេញនឹង បងមិនខ្លាចបាបទេ ត្រូវសរសេរខ្ញុំចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេ ស្អែកឡាយពីពួកផេចអត់ប្រយោជន៍របស់ពួកអ្នកឯងបន្តិច ដោយក្តីគោរពបងប្អូនជួយ share អោយបងអ្នកព័ត៌មានបានយល់ពីអារម្មណ៍ខ្ញុំផង»៕

Telegram-Troryorng
Share.