តារា​សម្ដែង​វ័យ​ក្មេង​ដែល​សម្ដែង​ជា​កូនប្រុស​ច្បង​ Noon Woranuch ក្នុង​រឿង​ «មាស​ទឹក​៩» ត្រូវ​បាន​ផលិតកម្ម​ដ៏​ធំ​របស់​កូរ៉េ​ Big Hit Music ជ្រើសរើស​ជា​សមាជិក​ទី៧​​ក្នុង​ក្រុម​ចម្រៀង​ថ្មី Trainee A នេះ​បើ​តាម​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ Allkpop។​

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា​ម្សិលមិញ​នេះ​ Jo Woo Chan សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង​ Trainee A បាន​បង្ហោះ​រូបភាព​រួម​ជាមួយ​នឹង​សមាជិក​​ទាំង​អស់​ដើម្បី​អបអរសាទរ​ខួប​កំណើត​គម្រប់​១៨​ឆ្នាំ​របស់​ខ្លួន។ Jo Woo Chan បាន​ផ្ញើ​សេចក្ដី​អរគុណ​ចំពោះ​សមាជិក​ទាំង​អស់​របស់​ខ្លួន​ដែល​បាន​រៀបចំ​កម្មវិធី​ Surprise ខ្លួន​នៅ​ក្នុង​ បន្ទប់​ហ្វឹកហាត់​។ ក្រៅ​ពី​នោះ​តារា​ចម្រៀង​វ័យ​​ក្មេង​រូប​នេះ​ថែម​ទាំង​បង្ហាញ​ឈ្មោះ​សមាជិក​ទី៧​ក្នុង​ក្រុម​របស់​ខ្លួន​ជា​លើក​ដំបូង​ថែម​ទៀត​។

«ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​រៀបចំ​កម្មវិធី​ Surprise ឱ្យ​ខ្ញុំ​! ជូន​ចំពោះ​សមាជិក​ទាំងអស់​ដែល​បាន​ជូន​ពរ​ខ្ញុំ​ក្នុង​ថ្ងៃ​ខួប​កំណើត​ Sangwon,Leo,James,JJ, Jihoon និង​ Yorch ដែល​នៅ​ទីបំផុត​អាច​បញ្ចេញ​ឱ្យ​គេ​ដឹងហើយ​។

Yorch តាម​ពិត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុ​ចំណោម​អ្នក​គាំទ្រ​​អ្នក​គាំទ្រ​មួយ​ចំនួន​ក្នុង​នាម​ជា​តារា​សម្ដែង​និង​ម៉ូដែល​។ បុរស​វ័យ​ក្មេង​រូប​នេះ​មាន​ឈ្មោះ​ Yorch Yongsin Wongpanitnont កើត​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា​ ឆ្នាំ​២០០២ ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​​​សិល្បៈ​ថៃ​​​កាល​ពី​អាយុ​១០​។

សមាជិក​ទាំង​៦​ផ្សេង​ទៀត​នៃ​ក្រុម​ចម្រៀង​ Trainee A មាន​ឈ្មោះ​ដូច​ជា​៖

១.Leo (Age 21, Australia)

២.Sangwon (Age 20, Korea)

៣.James (Age 18, Hong Kong)

៤.Jihoon (Age 16, Korea)

៥.JJ (Age 17, Japan/U.S)

៦.Jo Woo Chan (Age 18, Korea)

ប្រភព៖ Allkpop

Telegram-Troryorng
Share.