ខេត្តព្រះសីហនុ៖ ប្រទះឃើញសាកសពស្រី្តម្នាក់ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង នៅចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ខែមករា ឆ្នំា២០២២។

សពស្លៀកខោខ្លីអាវដៃខ្លីពណ៌ផ្កាឈូក (ខោអាវឈុត) ពាក់ខ្សែកពណ៌ប្រាក់ បណ្តោងហ្គិចពណ៌ខៀវ ម្រាមដៃកណ្តា លខាងឆ្វេង ពាក់ចិញ្ចៀនពណ៌ប្រាក់។ នៅលើខ្លួនមានស្នាមសាក់ស្មាស្តាំ សាក់អក្សរsexy ខ្នងសាក់រូបយ័ន្ត លើស្មាឆ្វេងផ្នែកខាងក្រោយសាក់រូបមេអំបៅ ដៃជាប់ខ្នោះ បាក់ដើមដៃស្តាំ កំភួនជើង និងភ្លៅស្តាំជាំខ្មៅ លើទ្រូងស្តាំក្រោមក្លៀកដាច់រលាត់ ក្បាលលើត្រចៀកឆ្វេងហើមប៉ោង និងធ្លុះក្រោមផ្ចិតផ្នែកខាងឆ្វេង។

ក្រោយធ្វើកោសល្យវិច័យរួច ខាងជំនាញកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា ជាករណីវាយ និងចាក់សម្លាប់(ឃា តកម្ម) រួចសមត្ថកិច្ចបានវិចខ្ចប់សាកសពយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Telegram-Troryorng
Share.