បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថាកីឡាករ ចាន់ វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។

ដូចនេះកីឡាករវ័យ ២៨ឆ្នាំ រូបនេះអាចនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ ខណ:ពេលនេះក្លិបបាល់ទាត់ បឹងកេត កំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់។

បច្ចុប្បន្ន បឹងកេត ធ្លាប់ចេញពីពានរង្វាន់ Prince Beer Pre-Season Cup ប៉ុន្តែពួកគេត្រូវត្រៀមខ្លួនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Cambodia Airways Cup 2022 ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ខាងមុន នៅក្នុងកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ខណៈក្រុមចូលរួមមាន៤ក្រុមមានម្ចាស់ផ្ទះបឹងកេត, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ៕

Telegram-Troryorng
Share.