កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បីឱ្យបានគង់វង្ស។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តមបានដឹកនាំប្រធានមន្ទីរអង្គភាពជំវិញខេត្ត មន្ត្រីជំនាញពាក់ព័ន្ធនិង កងកម្លាំងទាំងបីចុះដាំកូនឈើព្រៃលិចទឹក ស្តារឡើងវិញនៅតំបន់បី ក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេ ត្តកំពង់ធំ នៅចំណុច( វាលបែកចាន) ។

ជាមួយគ្នាឯកឧត្តម ងួន រតនៈ​ ក៏បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បី ពិសេសកូ នឈើដែលបានដាំឡើងវិញឱ្យបានគង់វង្សដែលទុកជាប្រយោជន៍រួមជាការស្តារឡើងវិញនូវព្រៃដែលបានបាត់បង់ក

ន្លងមកសម្រាប់យើងទាំងអស់គ្នាតទៅ ។ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយកងកម្លាំងមានសម ត្ថកិច្ចត្រូវបន្តជួយការពារព្រៃលិចទឹក និងកូនឈើដែលបានដាំរួចថ្មីៗឱ្យបានជាប់ជាប្រចាំក៏ដូចជាការពារការឆេះព្រៃនៅរដូវប្រាំងព្រោះខ្លាចមានការបន្តបំផ្លាញពីសំណាក់ជនខិលខូចឬជនឆ្លៀតឱកាសមួយចំនួន។

ឯកឧត្តមបានប្រសាសន៍សង្កត់ធ្ងន់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹង បរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។ ការប្រែប្រួលអាកាសធាតុ នាំមកនូវមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអា ចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកំដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត និងជាទីជម្រ កសម្រាប់ត្រីពងកូននៅរដូវវស្សា ជាដើម ។

សូមបញ្ជាក់ថាកូនឈើដែលបានដាំនៅថ្ងៃនេះមានមានបីប្រភេទចំនួន៤,៨០៤ ដើម កូនរាំង កូនតាសែង និងកូនត្រស់ ដោយដាំលើផ្ទៃដី៤៨ហិចតា៕

Telegram-Troryorng
Share.