ស្រុកព្រៃនប់៖ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បង្រ្កាបករណីគ្រឿងញៀនបានចំនួន៣ទីតាំង ក្នុងថ្ងៃតែមួយ និងឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យ៥នាក់។

ករណី១ ធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ វេលម៉ោង ០៩.១៥នាទី នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុ ញៀនចំនួន០២កញ្ចប់ធំ ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ករណីទី២ នៅវេលាម៉ោ ង០៩.១៥នាទី នៅចំណុចភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ឃាត់ខ្លួនជនសង្ស័យចំនួន​០១នាក់ ដកហូតរួមមាន ម្សៅសថ្លាសង្ស័ យសារធាតុញៀនចំនួន ០៨កញ្ចប់តូច។និងម្នាក់ទៀត ឃាត់ខ្លួនទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតបាន ម្សៅក្រាមសថ្លាស ង្ស័យសារធាតុញៀ ន ចំនួន១៧កញ្ចប់ ធំ០៦តូច១១កព្ចាប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។

ករណីទី៣ នៅវេលាម៉ោង ១៤.១៥នាទី នៅចំណុចភូមិតាអោងធំ ឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ ខ្លួនជនសង្ស័យចំនួន០១ នាក់ ដកហូរបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់(ធំ០២ តូច០១កព្ញាប់។ -ទូរស័ព្ទដៃចំនួន០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចកំពុងក៏សាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Telegram-Troryorng
Share.