ក្លិបបាល់ទាត់ វិសាខា​ ម្ចាស់ជើងឯកពានសម្តេចតេជោ ២សម័យកាលបានប្រកាសបន្តកិច្ចសន្យាថ្មីជូនអ្នកចាំទីដៃទី១ កែវ សុខសិលា រហូតដល់ឆ្នាំ២០២៥ នារសៀលថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ ២៤ឆ្នាំ រូបនេះគឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន ហើយត្រូវបានដំឡើងមកកាន់ឈុតធំនៅឆ្នាំ ២០១៥ លុះដល់ឆ្នាំ​ ២០១៨ កែវ សុខសិលា សម្រេចផ្លាស់ទៅកាន់ វិសាខា រហូតដល់ពេលបច្ចុប្បន្ន។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា កែវ សុខសិលា ធ្លាប់ជាប់តាំងពីឈុត U19, U22, U23 និង ឈុតធំ ដោយបង្ហាញខ្លួនសរុប ២២ប្រកួត៕

Telegram-Troryorng
Share.