​ក្លិបបាល់ទាត់ Pahang FA របស់​ម៉ាឡេស៊ី ដែល​កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​ក្នុង​រដូវកាល ២០១៨ បានប្រកាសអំពីការចុះហត្ថលេខាយកខ្សែ​ប្រយុទ្ធ​កូន​កាត់​ឡាវ-បារាំង Billy Ketkeophomphone ដើម្បី​បំពេញ​កូតា កីឡាករ​អាស៊ាន ក្នុង​បញ្ជី​កីឡាករ​ប្រទេស​របស់​ខ្លួន ក្នុង​ការ​ត្រៀម​រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ។

ខ្សែប្រយុទ្ធ Billy Ketkeophomphone មានអាយុ ៣១ឆ្នាំកើតនៅ Champigny-sur-Marne ប្រទេសបារាំង ដែលមានឪពុកម្តាយជាជនជាតិឡាវ ធ្លាប់លេងឲ្យក្លិប Angers SCO នៅ​លីគកំពូលបារាំង,​ក្លិប Dunkerque លីគទី២​របស់​បារាំង និងក្លិបជាច្រើនដូចជា៖ Strasbourg, Sion, Tours, Auxerre និង Cholet។

សូម​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី គ្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៤ ខែ​មីនា ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ ខណៈ​លីគ​ទី២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៥ មីនា ដល់​៣ កញ្ញា ឆ្នាំ​២០២២ ក្រុម​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពាន AFC Champion League ហើយ​ក្រុម​ជើង​ឯក​រង​ចូលរួម​លេង​ពាន AFC Cup 2023 ខាង​មុខ៕

Telegram-Troryorng
Share.