ភ្នំពេញ ៖ ផ្ទះលក់សំបកកង់រថយន្ត នាគ មាស មួយកន្លែងទទួលរងអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង និងរាលដល់ផ្ទះសងខាង២ល្វែងទៀត រងខូចខាត សង្ស័យទុស្សេចរន្តអគ្គិសនី បង្កឲ្យភ្ញាកើផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២២​ នៅតាម​ផ្លូវ​ណតប្រីដ ភូមិទ្រុងមាន់ ក្រុម១​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ តែ តេក​ហ៊ាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ លក់គ្រឿងសំណង់​ និងសំបកកង់រថយន្ត ។ ផ្ទះទទួលរងភ្លើងឆេះ ទំហំ៤ម៉ែត្រx​១៨ម៉ែត្រ​ សម្ភារៈខូចខាត អស់ទាំងស្រុង និងឆេះរាលដល់ផ្ទះសងខាង២ល្វែងទៀត តែមិនមានបង្កឲ្យពលរដ្ឋរងរបួសឡើយ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ សង្ស័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ភ្លើងផ្តើមឆេះចេញពីផ្ទះលក់សំបកកង់រថយន្ត ។ 

ក្នុងប្រតិបត្តិការខាងលើ បើយោងតាមរាយបាយការណ៍សមត្ថកិច្ច ឃើញថា

  • រថយន្តពន្លត់អគ្គិភ័យរបស់​ការិយាល័យ​​អគ្គិភ័យ​ ចំនួន២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ ៦៣​ រថយន្ត​ ស្មើរនឹង ២៥២ម៉ែត្រគូប​ ។ 
  • រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់​ ០៣​ រថយន្ត​ ស្មេីរនឹង​ ៣៦ម៉ែត្រគូប​ ។
  • រថយន្តក្រុមហ៊ុន​ OCIC​ ជ្រោយចង្វារ ចំនួន ០៩​ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧​ រថយន្ត សើ្មនឹង ១០៨ម៉ែត្រគូប​
  • រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់អស់ទឹក​ ០៣​ រថយន្ត ស្មេីរនឹង​ ២៤ម៉ែត្រគូប​ ។
  • រថយន្តផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ០២​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៦​ រថយន្ត​ ស្មេីរនឹង​ ៣០ម៉ែត្រគូប​ ។ 

បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១១និង៥០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញ ។ តែទោះជាយ៉ាងណាក្តី មូលហេតុ យ៉ាងណានោះ សមត្ថកិច្ចបន្តការស្រាវជ្រាវ ៕

Share.