ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំ ខ្លួនស្រាតននលគក មិនដឹងជាមានរឿងខឹងសម្បាជាមួយនឹងអ្នកណា ស្រាប់តែមកដល់ផ្លូវលេខ 232 កែងជាមួយនឹងផ្លូវលេខ 111 ក៏ទាញ ដំបងវាយគេឯង និងគប់ដបស្រាបែកពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ក្នុងហេតុការណ៍ដេញវាយគេនេះបណ្ដាលឲ្យមនុស្ស 3 នាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្ដសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរងការខូចខាតរថយន្តចំនួនពីរគ្រឿងទៀត។

ករណីបុរសស្រាតននលគកដើវាយគេពេញផ្លូវនេះកើតឡើងនៅយប់ថ្ងៃទី 30 ខែមករា ឆ្នាំ 2022 ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការចាប់ឃាត់ខ្លួនបុរសស្រាតននលគកមកអធិការដ្ឋាននរគបាលខណ្ឌដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

Share.