ក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន បានកក់កៅអីឡើងទៅលេងពានរង្វាន់ 2023 FIFA Women’s World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន និង​តំណាង​ឱ្យ​អាស៊ាន ក្រោយយកឈ្នះតៃវ៉ាន់ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-៤ បន្ទាប់ពីស្មើគ្នា ១-១ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ នាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ។

សម្រាប់​លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
ចិន ៣-១ វៀតណាម
ជប៉ុន ៧-០ ថៃ
អូស្រ្តាលី ០-១ កូរ៉េខាងត្បូង
តៃវ៉ាន់ ១-១ (៣-៤) ហ្វីលីពីន

កម្មវិធី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២៖
ចិន Vs ជប៉ុន
កូរ៉េខាងត្បូង Vs ហ្វីលីពីន

គិត​ត្រឹម​ពេល​ពានរង្វាន់ 2023 FIFA Women’s World Cup រក​ឃើញ​ក្រុម​​កក់​កៅអី​បាន​មុន​គេ​ហើយ​រួម​មាន អូស្ត្រាលី និង នូវែលហ្សេឡង់ ជា​ម្ចាស់​ផ្ទះ ខណៈ​៤ក្រុម​ទៀត​គឺ​ជា​ក្រុម​ដែល​​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ 2022 AFC Women’s Asian Cup ដែល​កំពុង​រៀបចំ​នៅ​​​ប្រទេស​ឥណ្ឌា ដោយ​ក្នុង​នោះ​មាន​​ក្រុម​ជប៉ុន, កូរ៉េខាងត្បូង,​ចិន និង​ហ្វីលីពីន។

​ពានរង្វាន់ 2023 FIFA Women’s World Cup កំណត់​យក​ក្រុម​៣២ មក​ពី​៦ទ្វីប​នឹង​ប្រកួត​​ចន្លោះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​២០ ខែ​សីហា ឆ្នាំ​២០២៣ នៅ​​កីឡដ្ឋាន​១០ ក្នុង​ចំណោម​៩ទីក្រុង៕

Telegram-Troryorng

Share.