យោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២ បានឲ្យដឹងថាសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ (ខណ:ទីតាំងលក់សំបុត្រនឹងជម្រាបជូននាពេលក្រោយ)។

សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម៖
– ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
– ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
– ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣
– កៅអីប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី។

អត្ថបទពាក់ព័ន្ធ៖លទ្ធផលនៃការចាប់ឆ្នោតការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ

សម្រាប់ចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន៖
– ពហុកីឡដ្ឋានជាតិមរតកតេជោ អនុញ្ញាតទស្សនិកជនចូលរួម ២៦,៤៣៩កៅអី
– កីឡដ្ឋានព្រីនស៍ (នឹងជម្រាបជូននាពេលក្រោយ)។

ចំពោះលក្ខខណ្ឌ និងវិធានការក្នុងការចូលទស្សនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងជម្រាបជូននាពេលក្រោយ៕

Telegram-Troryorng
Share.