យោងតាមច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានឲ្យដឹងថាក្លិបទាំងអស់អាចមានសិទ្ធិចុះឈ្មោះកីឡាករថ្មីលេងពានអឺរ៉ុបដូចជា (Champion League, Europa League និង Europa Conference League) បានត្រឹមតែ៣នាក់ប៉ុណ្ណោះ ក្នុងចំណោមកីឡាករដែលក្លិបនាំចូលនៅក្នុងទីផ្សារដោះដូរកីឡាកររដូវត្រជាក់។

ដូចនេះក្លិបអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi សម្រេចចិត្តចុះឈ្មោះកីឡាករ Aubameyang, Adama Traore និង Ferran Torres ដើម្បីលេងពានរង្វាន់ Europa League ខាងមុន ខណ: Dani Alves មិនមានឈ្មោះឡើយ។

កាលបរិច្ឆេទវគ្គ១៦ក្រុមចុងក្រោយពាន Europa League៖
ជើងទី១ Barcelona vs Napoli (ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ នៅកីឡដ្ឋាន Camp Nou)
ជើងទី២ Napoli vs Barcelona (ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ នៅកីឡដ្ឋាន Diego Armando Maradona)៕

Telegram-Troryorng
Share.