កុមារា​ ប៊ុនថេន​ វីរៈ​ ដែល​ជា​អតីត​បេក្ខជន​ចូលរួម​ប្រកួត​កម្មវិធី​ Cambodia Idol Junior ទទួល​បាន​ការ​សរសើរ​ខ្លាំង​ពី​ហ្វេន​ៗ​ ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ក្រោយ​​ប្អូន​ប្រុស​បាន​លើក​យក​បទ​​​ «សុំ​ចិត្ត​សុំ​ស្នេហ៍» របស់​តារា​ចម្រៀង​ ព្រាប សុវត្ថិ មក​បកស្រាយ​ឡើង​វិញ​។

បទ​ចម្រៀង​ «សុំចិត្ត​សុំ​ស្នេហ៍» ដែល​ជា​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ RHM262 ជា​ស្នាដៃ​និពន្ធ​​ទំនុក​ច្រៀង​ដោយ​លោក​ ជុំ ប៊ុនធឿន គឺជា​បទ​ចម្រៀង​ចាស់​ដែល​ល្បី​ល្បាញ​ខ្លាំង​មួយ​ យ៉ាង​ណា​មិញ​បទ​ចម្រៀង​ចាស់​នេះ​ត្រូវ​បាន​តារា​ចម្រៀង​វ័យ​ក្មេង​ ប៊ុនថេន​ វីរៈ​ លើក​យក​បកស្រាយ​ឡើងវិញ​ និង​បង្ហោះ​ចែក​រំលែក​ឱ្យ​អ្នក​ទស្សនា​បាន​ស្ដាប់​កម្សាន្ត​​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២២​។

បន្ទាប់​ពី​​បទ​ចម្រៀង​នេះ​​បាន​បង្ហោះ​រួច​ឃើញ​ថា​ កុមារា រូប​នេះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​ហ្វេនៗ​ ដោយ​ភាគ​ច្រើន​បាន​បញ្ចេញ​ Comment ​ក្នុង​ន័យ​វិជ្ជមាន​​ដូច​ជា៖

Share.