បាត់ដំបង៖ មនុស្ស៣នាក់ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន ក្រោយបានដើរផ្សព្វផ្សាយលក់តូប និងប្លង់ផ្ទះល្វែងអតីតទី តាំងផ្សារថ្មគោលចាស់ ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។

កម្លាំងនគរបាលផ្នែកជំនាញស្រុកថ្មគោល កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ម្សិលមិញនេះ បានចុះឃាត់ខ្លួនមនុស្ស ៣នាក់ ជាមួយនឹងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនិងការចុះផ្សព្វផ្សាយលក់តូប និងផ្ទះល្វែងលើទីតាំងដីផ្សា រថ្មគោលចាស់សង្ស័យជាតូប និងផ្ទះល្វែងខ្យល់ ដែលស្ថិតនៅក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ ដំបង។

ក្រោយការឃាត់ខ្លួនជនបង្កទាំង៣នាក់ កម្លាំងសមត្ថកិច្ចបានសាកសួរ ណែនាំអប់រំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់រាល់សកម្មភាពល្មើសផ្សេងៗ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។

អភិបាលស្រុកថ្មគោល លោក ជា សម្បត្តិ បានបញ្ជាក់ឲ្យដឹងថា គម្រោងខាងលើគឺមិនមានឯកសារផ្លូវច្បាប់ណាមួ យឡើយ ។​ បន្ទាប់ពីសុំគោលការណ៍ឯកឧត្តម អភិបាលខេត្ត លោកក៏បានចាត់ឲ្យបញ្ឍប់សកម្មភាពជាបន្ទាន់ និង កំពុ ងរៀបចំបែបបទទៅតាមនីតិវិធីហើយ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.