ភ្នំពេញ៖ អ្នកនេសាទមានភាពភ្ញាក់ផ្អើលពេលប្រទះឃើញ សា.ក.ស.ពបុរសម្នាក់អណ្តែត តាមទឹកនៅទល់មុខវត្តកោះក្របី ស្ថិតនៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២២ ។

ប្រភពពីអ្នកនេសាទនៅក្បែរនោះបានឲ្យដឹងថា គេបានឃើញសាកសពមួយអណ្តែតលើផ្ទៃ ទឹកទន្លេ ហើយក៏បានរាយការណ៍ទៅខាងអាជ្ញាធចុះមកទីតាំងកើតហេតុ។ បន្ទាប់មកខាងមន្ត្រីជំនាញបានចុះមកធ្វើកោសល្យវិច័យនិងបានរកឃើញ អត្តសញ្ញាណប័ណ្ណនៅក្នុងកាបូប ស.ព មានឈ្មោះ គា សុធី ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរគ្រូបង្រៀនភាសាអង់គ្លេស ទីកន្លែងកំណើត ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។ បច្ចុប្បន្នរស់នៅ ផ្ទះ លេខ២៤៨Z ផ្លូវលេខ៣៦៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ភ្លាមៗនោះក្រុមគ្រួសារនៃ ស.ព បានមកដល់កន្លែងកើតហេតុបានបញ្ជាក់ថា៖ ពួកគេបាន បាត់ដំណឹងជនរងគ្រោះ ឈ្មោះ គា សុធី ហៅម៉ាប់ រយៈពេល៣ថ្ងៃហើយតាំងពីថ្ងៃទី០១ កុម្ភៈ ២០២២។

បើតាមក្រុមគ្រួសារសព មុនពេលកើតហេតុ ជនរងគ្រោះបានបន្សល់ទុក រថយន្តម៉ាក Highlander ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2BH-6096 ចោលនៅ ម្តុំស្ពានព្រែកសំរោង និងទូរស្ទព ដៃមួយគ្រឿង ព្រមទាំងលុយ មួយចំនួន។

ក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីបន្តជួយស្វែងរក លុះមកដល់ព្រឹកថ្ងៃកើតទី៤ខែកុម្ភៈឆ្នាំ២០២២ក៏បានទទួលដំណឹងពីពលរដ្ឋជាអ្នក នេសាទអំពីសាកសពអណ្តែតទឹក ក៏នាំគ្នាចុះមកមើលដល់ទីទាំង និងបានស្គាល់ថា គឺជាសព របស់សមាជិកគ្រួសារដែលបានបាត់ខ្លួនពិតប្រាកដមែន។

បើតាមការបញ្ជាក់ពីប្រពន្ធនិងក្រុមគ្រួសារជនរងគ្រោះថា៖ បុរស ឈ្មោះ គា សុធី ហៅម៉ាប់ នេះគាត់មានសតិមិនល្អរវើរវាយច្រើនរយៈពេល១ឆ្នាំមកហើយ។ មុនពេលកើតហេតុជន រងគ្រោះក៏ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធនិងបានចេញពីផ្ទះរយៈពេល៧ខែមក ហើយ។

ភ្លាមៗនោះខាងមន្រ្តីជំនាញកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ លោតទឹកសម្លា.ប់ខ្លួនឯង ព្រោះមានបញ្ហាសតិអារម្មណ៍មិនល្អ ពុំមាន ជាប់ ពាក់ពន្ធ័បទល្មើស ព្រហ្មទណ្មណាមួយឡើយ។ បន្ទាប់មកខាងមន្រ្តីជំនាញបានធ្វើកំណត់ហេតុរួចប្រគល់ សាកសពទៅឲ្យខាងសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅវត្តកោះក្របី ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមប្រពៃណី៕

អត្ថបទ៖នេន មិនា

Share.