ភ្នំពេញ៖ ទីតាំងអ៊ីនធើណេត បង្កប់ល្បែងស៊ីសងចំនួន២កន្លែងក្នុងស្កងាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូន បើទោះជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានចេញសេចក្ដីណែនាំ និងព្រមានរួចមកហើយក្តី។

យោងតាមប្រភពបានឲ្យដឹងថា ទីតាំងទី១ស្ថិតនៅស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ទីតាំងទី២ស្ថិនៅស្តុបសាលាមីគីវ៉េ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌង្កោរាធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅក្បែទីតាំងបានលើកឡើងថា ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង ទាំងនេះ បើកទទួលភ្ញៀវផ្ដល់ជាជម្រកអោយក្រុមញៀនល្បែង ញៀនថ្នាំក្មេងទំនើង ក្មេងស្ទាវចេញចូលសំងំលាក់ខ្លួន យ៉ាងពពាក់ពពូនមិនចេះដាច់ ជាពិសេស ពេលយប់តែម្តង ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភខ្លាចក្រុមទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន។

មហាជននិងប្រជាពលរដ្ឋរង់ចាំមើលថា លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នឹងមានចំណាត់ការបែបណាទៅលើម្ចាស់ទីតាំងទាំងនោះ ដើម្បីធានាបានសុខសុវត្ថិភាព ជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ៕

អត្ថបទ៖សាវី

Share.