កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊ើបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​ ០៥នាក់​ និងរបួសធ្ងន់​ ០១​នាក់​ កាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង​ ១១:៣០​ នាទី​ នៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះ​ ជនដៃដល់ចំនួន​ ០៤​នាក់​ និងអ្នកបញ្ជាញុះញង់ឲ្យសម្លាប់ចំនួន​ ០២​នាក់​ រួមមាន៖

១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ អ្នកផ្តើមគំនិត​

២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)

៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)

៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)

៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ

ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)

៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាឲ្យសម្លាប់)

​ ជនសង្ស័យទាំង​ ០៦​នាក់​ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។

ជនសង្ស័យបានឆ្លើយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង០៥​នាក់​ និងរងរបួស០១​នាក់​ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។

បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាមនីតិវិធី​ ៕

ប្រភព៖ផេកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

Share.