កាលពីវេលាម៉ោង ២:០០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធី សូត្រមន្តប្រោះព្រំសិរីសួស្តីជ័យមង្គល សម្ភោធការិយាល័យថ្មី ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែន ក្រុមជំនួយការ លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ផងដែរ ។

សូមបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ម នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ ។

អគារថ្មីនេះបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនេីប ជាពិសេសនៅលេីដំបូលអគារឧទ្ធម្ភាគចក្រអាចចុះចតបាន៕

Share.