ភ្នំពេញ៖ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញម៉ូតូធុនធំ 2 គ្រឿង ដោយមួយគ្រឿងម៉ាក ស៊ុយសូគី ធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AW-9880 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ 310 ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូ pcx មួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 1BJ-6343 ជិះគ្នា ៣ នាក់ ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ suzuki ឆ្លងស្តុបបឹងកេងកង មិនប្រយ័ត្នត្រូវរថយន្តលុចស៊ីស 460 ពណ៌ខ្មៅ 1គ្រឿងពាក់ស្លាកលេខភ្នំពេញ 2U1888 ជិះគ្នាបួននាក់បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មកបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំង 2 ដួលរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរ និងអ្នករួមដំណើរជាមួយចំនួន 4 នាក់រងរបួសស្រាល។ ឯរថយន្ត lexus 460 រងការខូចខាតមួយកំណាត់ខាងមុខ ចំណែកអ្នកបើកបរមិនមានអ្នករបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី 7 ខែ កុម្ភៈឆ្នាំ 2022  ក្នុងសង្កាត់បឹងកេងកង 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង រួចស្ទូចរថយន្តរួមជាមួយនឹងម៉ូតូធុនធំទាំងពីរយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Share.