
អតីតសមាជិកក្រុមជម្រើសជាតិកីឡាហុកគីឥណ្ឌា លោក Ravindra Pal Singh និងMaharaj Krishan Kaushik ដែលធ្លាប់នាំក្រុមដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បានទទួលមរណភាពក្នុងថ្ងៃដំណាលគ្នា ដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Indianexpress របស់ឥណ្ឌា។
បុរសទាំង២ ធ្លាប់ដណ្តើមបានមេដាយមាសអូឡាំពិក 1980 Moscow Olympics ដែលធ្វើឡើងនៅទីក្រុងមូស្គូ សហភាពសូវៀត (រុស្ស៊ី)។ Ravindra Pal Singh វ័យ៦០ឆ្នាំ និង Maharaj Krishan Kaushikវ័យ៦៦ឆ្នាំ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី៨ ខែ ឧសភា ឆ្នាំ២០២១។
អត្ថបទពាក់ព័ន្ធ៖នាយកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឥណ្ឌា ស្លា.ប់ ដោយសារកូវីដ-១៩
លោក Kaushik ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិហុកគីឥណ្ឌា ព្រមទាំងឈ្នះមេដាយកីឡាអាស៊ី 1998 Asian Games ក្នុងប្រទេសថៃ និងដឹកនាំក្រុមជម្រើសជាតិហុកគីនារី ឈ្នះមេដាយសំរឹទ្ធ 2006 Asian Games ក្នុងទីក្រុងដូហា ប្រទេសកាតារផងដែរ។
ចំំណែកលោក Singh បានបង្ហាញខ្លួនចុងក្រោយជាមួយក្រុមជម្រើសជាតិហុកគីឥណ្ឌា នៅក្នុងព្រឹត្តិការណ៍ 1984 Olympics នៅ Los Angeles សហរដ្ឋអាមេរិក និងសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីរងរបួសឆ្អឹងខ្នង។
គិតត្រឹមពេលនេះប្រទេសឥណ្ឌា កំពុងតែឈរចំណាត់ថ្នាក់លេខ២ពិភពលោកដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ អ្នកឆ្លងមានចំនួន២៣,៧០២.៨៣២ នាក់ និងស្លាប់រហូតដល់២៥៨,៣៥១នាក់ និងអ្នកកំពុងព្យាបាលចំនួន ៣,៧១៦.០៤៥នាក់៕
អត្ថបទពាក់ព័ន្ធ៖ម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី របស់ឥណ្ឌា ១រូប ទទួលមរណភាពដោយសារកូវីដ-១៩
