បាត់ដំបង៖ ខឹងម្តាយឲ្យលុយតិចពេក កូនប្រុសចិត្តឆៅ កើតកំហឹងយកដុំថ្មគប់ម្តាយរងរបួសធ្ងន់​ កាលពីព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២២ត្រង់ចំណុចភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជនបង្កត្រូវជាកូនមានឈ្មោះ នួន ណាត ភេទប្រុស អាយុ ២២ឆ្នាំ ចំណែកឯស្ត្រីរងគ្រោះត្រូវជាម្តាយ ឈ្មោះ ហ៊ុត ទូច អាយុ ៤៧ឆ្នាំ រងរបួសត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លេីយសារភាពថា នៅថ្ងៃកើតរូបគេបានប្រើអំពេីហិង្សាយកដុំថ្មគប់ទៅលើម្តាយបង្កេីតរបស់ខ្លួនបណ្តាលឱ្យ រងរបួសពិតប្រាកដមែន ដោយសារតែខ្លួនទាមទារប្រាក់ពីម្តាយមិនបានដូចបំណ ង។ បច្ចុប្បន្នជនបង្កឈ្មោះ នួន ណាត ត្រូវបានកម្លាំងផ្នែកជំនាញឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.