បាត់ដំបង៖ ពលរដ្ឋខ្មែរជិត៣០០នាក់​ត្រូវបានទាហានថៃបញ្ជូនឲ្យមកអាជ្ញាធរកម្ពុជាវិញ បន្ទាប់ពីលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ។

កងកម្លាំងការពារតំបន់ព្រំដែនស្រុកកំរៀងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២នេះ កម្លាំងជំនាញបានទទទួលពលករខ្មែរប្រុសស្រីពីភាគីទាហានថៃ សរុបចំនួន ២៨៣នាក់ បុរសចំនួន ៨៩នាក់ ក្មេងៗចំនួន ៨៤ នាក់ និងស្ត្រី ១១០នាក់ ក្នុងនោះបានតេស្តរកឃើញស្ត្រីម្នាក់ផ្ទុកជំងឺកូវីដ- ១៩ ម្នាក់ផងដែរ ។

ប្រភពដដែលបានបន្តទៀតថា ពលករទាំង២៨៣នាក់នោះមានកាតផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២៣ ៧នាក់ ​ហើយសមត្ថកិច្ចបានអប់រំណែនាំអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនុ ។ រីឯស្រ្តីដែលវិជ្ជ​មាន កូវីដ-១៩ គ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីព្យាបាល ក្រៅពីនេះតម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពបន្ត៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.