បាត់ដំបង៖ ហាងឆេងដំឡូងមីក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ២ឆ្នាំនេះតម្លៃកើនឡើងខ្ពស់បន្តិចវិញ ក្រោយទីផ្សារបើកទូលាយទទួលទិញផ្គត់ផ្គង់នាំចេញទៅប្រទេសចិនផ្ទាល់ មិនចាំបាច់ប្រើឈ្មួញកណ្តាល។

លោក ជី ដែលជាម្ចាស់ចម្ការម្នាក់រស់នៅភូមិបុះខ្នោ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១០ ខែកុម្ភ: ម្សិលមិញនេះថា បច្ចុប្បន្នគ្រួសាររបស់លោកកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីឆ្លើ យតបតាមការបញ្ជាទិញពីឈ្មួញ ក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន ហើយលោកពិតជាសប្បាយចិត្តណាស់ ដោយសារដំឡូងមីក្នុងរយ:ពេល ២ឆ្នាំកន្លងមកនេះមានហាងឆេងល្អមិនថាដំឡូងប្រភេទលេខ ១ ឬលេខ ២នោះទេ ។

លោកបានបន្ថែមទៀតថា ចំពោះដំឡូងស្រស់ឆ្នាំនេះលក់បាន១គីឡូក្រាមតម្លៃ ២៨០រៀល ស្មើនិង ២៨មុឺនរៀលក្នុ ង១តោន រីឯដំឡូងស្ងួតវិញលក់បានតម្លៃ ៧៥០រៀលក្នុង ១គីឡូក្រាម ស្មើនិង ៧៥មុឺនរៀលក្នុង១តោន ហើយតា មការប៉ាន់ស្មានតម្លៃដំឡូង អាចនឹងហក់ឡើងខ្ពស់ជាងនេះនៅអំឡុងខែមិនាខាងមុខ។

ដូចគ្នានោះដែរកសិករម្នាក់ទៀត អ្នកស្រី ស្រី ពៅ បានលើកឡើងដែរថា តម្លៃដំឡូងរបស់ពួកគាត់ ក៏ដូចជាកសិករដទៃទៀតរយ:ពេល២ឆ្នាំនេះ មានភាពល្អប្រសើរដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារឡើយ បើ ទោះ បីជាប្រទេសឋិតក្នុងវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី ។ ហើយនៅរដូវខាងមុខអ្នកស្រីមានគម្រោងនឹងបង្កើនផ្ទៃដីដុះបន្ថែមទៀត និងអាចជួបពិគ្រោះជាមួយមន្ត្រីជំនាញដើម្បីធ្វើយ៉ាងណាឲ្យដំឡូងហុចផលកាន់ច្រើនជាងឆ្នាំនេះ។

បើតាមលោក សឹង សុវណ្ណ ប្រធានការិយាល័យកសិកម្មស្រុកបាណន់បានអះអាងថា ដំឡូងមី ២ឆ្នាំនេះមានតម្លៃល្អដែលធ្វើឲ្យប្រជាកសិករមានទឹកមុខសប្បាយរីករាយក្នុងការប្រមូលផល ផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់ មិនតាមរយ:ឈ្មួញថៃដូចមុនទៀតឡើយ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.