បាត់ដំបង៖ សមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនបង្ក ២នាក់ពាក់ព័ន្ធករណីដេញកាប់គ្នាបណ្តាលឲ្យរបួសធ្ងន់ ស្រាល ព្រោះតែខឹងរឿងមិនឲ្យមើល កាលពីល្ងាចថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមជនបង្ក និងបក្សពួកកាលពីថ្ងៃទី ០៨ ខែកុម្ភ: កន្លងទៅបានបង្កហិង្សាធ្វើឲ្យខូច ខាតមានស្ថានទម្ងន់ទោសនៅត្រង់ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ព្រោះតែខឹងរឿងមើលមុខ។

ជនសង្ស័យទី១ មានឈ្មោះសម្បត្តិ ចាន់ថន ភេទប្រុស អាយុ ១៨ និងម្នាក់ទៀតឈ្មោះកំសត់ ថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ ទាំង២នាក់រស់នៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងម៉ូតូ ១គ្រឿងម៉ាកហុងដាវេវគ្មានស្លាកលេខ ១គ្រឿង និងដាវសាំម៉ូរ៉ៃ ១ដើមផងដែរ។

ចំណែកជនរងគ្រោះមានឈ្មោះលឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិដីក្រហម ឃុំតាសែន មុខរបរមេការចុងភៅរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះរឿន ចាន់រី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី រងរបួ សស្រាល រួមទាំងម៉ូតូចំនួន ២គ្រឿងខូចខាតស្ទើរតែទាំងស្រុងទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុរាងពាក់ព័ន្ធត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.