សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៨នាក់​ចុងក្រោយ​មុន ទទួល​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី១៤ ដល់​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កម្ពុជា ស្ថិត​នៅ​ពូល A ជាមួយ​ក្រុម​​ទីម័រខាងកើត, ហ្វីលីពីន និង​ប្រ៊ុយណេ ដោយ​ប្រកួត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ខណៈ​ពូល B មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង​ឥណ្ឌូណេស៊ី (ដក​ខ្លួន) ហើយ​ពូល C មាន​​ថៃ វៀតណាម និង​សិង្ហបុរី ដោយ​ពូល​ទាំង​២​នេះ​ប្រកួត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីនស៍ របស់​ក្លិប​វិសាខា។

Telegram-Troryorng
Share.