ថ្មីៗ​នេះ​អ្នក​លេង​បណ្ដាញ​សង្គម​អនឡាញ​បាន​បន្ត​ចេញ​មក​ទម្លាយ​ភស្ដុតាង​​ស្ដែង​ៗ​រវាង​ Weir Sukollawat និង​នារី​សក់​ខ្លី​ ជា​រូប​ភាព​មួយ​ប៉ុស្ដិ៍​ហើយ​មួយ​ប៉ុស្ដិ៍​ទៀត​ មុន​នឹង​តារា​ប្រុស​ល្បី​រូប​នេះ​​ប្រកាស​ចែក​ផ្លូវ​ពី​អតីត​មិត្ត​ស្រី​​ Bella Ranee ទៀត​។

យោង​តាម​ការ​បង្ហោះ​ពី​ផេក​ខ្សឹបខ្សៀវ​តារា​ដ៏​ល្បី​មួយ​របស់​ថៃ​បាន​បង្ហោះ​ថា​៖ «ថ្ងៃ​នេះ​សុខៗ​ ស្រាប់​តែ​ទឹក​ភ្នែក​ស្រក់​ប្ដី​ទៅ​ភូកេត​ជាមួយ​នរណា​? ស្រី​សក់​ខ្លី​ម្នាក់​នោះ​ជា​នរណា?​ អ…ម្នាក់​ដែល​ប្ដី​ប្រាប់​ថា​កំពុង​សិក្សា​គ្នា​នឹង​​ឯង​ ប្ដី​ Move on មិន​ខុស​ទេ ខុស​ដែល​ខ្ញុំ​ធ្វើ​ចិត្ត​​មិន​បាន​ ហ៊ឺ…ម្នាក់​នេះ​គឺ​មនុស្ស​តែ​ម្នាក់​ដែល​ប្ដី​នាំ​ទៅ​ដី​ មើល​ទីតាំង​ កាល​ទើប​បែក​គ្នា​ពី​តារា​ស្រី​ល្បី​​ឈ្មោះ​ ស្អាត​ ខ្ញុំ​ព្រម​ឱ្យ​ក៏​បាន​ #និយាយ​រវើរវាយ​ព្រោះ​ពិស​P’fizer»

ចំពោះ​ករណី​ខាង​លើ​នេះ​ Weir បាន​ចេញ​មក​បកស្រាយ​ថា​ ឃើញ​បែប​ណា​គឺ​បែប​នោះ​ហើយ​ «ការ​ពិត​ រាង​ភ្ញាក់​ដែរ​ ព្រោះ​គិត​ថា​អ្នក​ផង​នឹង​ផ្ដល់​ឯកជន​ភាព​ដល់​ខ្លួន​ ចង់​ថត​ ថត​បាន​ តែ​មិន​ចង់​ឱ្យ​លួច​ថត​ បើ​​លួច​ថត​រូប​ភាព​ចេញ​ទៅ​មិន​ស្អាត មិន​សង្ហា​ ព្រោះ​អី​គ្មាន​ Make up មិន​បាន​ធ្វើ​សក់​ ខ្ញុំ​យល់​ថា​មនុស្ស​បច្ចុប្បន្ន​មាន​ការ​គិត​ផ្សេងៗ​គ្នា​ គេ​អាច​នឹង​ចូល​ចិត្ត​ខ្ញុំ​ ផុស​ជា​លក្ខណៈ​ឯក​ជន​ តែបែរជា​ត្រូវ​អ្នក​ផ្សេង​យក​រូប​ភាព​ទៅ​ប្រើប្រាស់​ តែខ្ញុំ​ក៏​មិន​គិត​ថា​ខុស​នោះ​ទេ​ មិន​ថា​អី​ឱ្យ​ម្ចាស់​រូប​ភាព​ទាំងនោះ​ទេ​ ខ្ញុំ​ថាការ​ពិត​​បើមិនមែន​ជា​មនុស្ស​សាធារណៈ​ទេ​ ក៏មិន​គួរ​ដែរ​ ខ្ញុំ​ជា​តារា​ខ្ញុំ​យល់​វាគឺជា​រឿង​ធម្មតា​ តែ​គេ​ជា​មិនមែន​ទេ​ គួរ​តែ​ទុក​លទ្ធភាព​ឯកជនភាព​ឱ្យ​ដល់​គេ​ល្អជាង​ ព្រោះ​អាច​ពាក់ព័ន្ធ​នឹង​ច្បាប់​ ត្រង់​ចំណុច​នេះ​ គួរ​គិត​បន្តិច​ដែរ​»

ក្រោយ​ៗ​មក​ទៀត​ អ្នក​លេង​អ៊ិនធឺណិត​បាន​ចេញ​មក​បង្ហាញ​ភស្ដុតាង​ច្បាស់​ៗ​ស្ដែង​ៗ​រវាង​កំលោះ​ Weir និង​ នារី​សក់​ខ្លី​ ដោយ​បាន​ចេញ​មក​ផុស​ថា​៖ «មនុស្ស​តែ​ម្នាក់​?​ រូបភាព​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២១​។ ​ចូល​ខែ​វិច្ឆិកា​មាន​ដំណឹង​បែកគ្នា​»

ចូល​ដល់​ករណី​វិភាគ​រិះគន់​យ៉ាង​គគ្រឹក​គគ្រេង​នេះ​ មាន​តែ​រង់​ចាំ​ស្ដាប់​ការ​ឆ្លើយ​តប​ចេញ​ពី​មាត់​របស់​តារា​សម្ដែង​ Weir Sokullawat នោះ​ទេ​៕

Telegram-Troryorng
Share.