ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ម៉ាឡេស៊ី ត្រូវ​ជួប​ក្រុម​មីយ៉ាន់ម៉ា នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីនស៍ ក្នុង​​វគ្គ​ជម្រុះ​ពូល B នៃ​ពានរង្វាន់​បាល់ទាត់ AFF U23 Championship 2022 ខណៈ​នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ផ្លូវការ​លើក​ដំបូង​លើ​ទឹកដី​របស់​ក្រុម​បាល់ទាត់​វិសាខា។

សម្រាប់​ពូល​ B នេះ​​ ដំបូង​ឡើយ​មាន​៤ក្រុម ប៉ុន្ដែ​ក្រោម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ឥណ្ឌូណេស៊ី ប្រកាស​ដក​ខ្លួន ទើប​ធ្វើ​ឱ្យ​សល់​តែ​៣ក្រុម​ប៉ុណ្ណោះ មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឡាវ។ ពូល​នេះ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​​ព្រីនស៍ ទាំង​អស់។

តើ​ក្រុម​​ណា​ខ្លះ​អាច​បង្កើត​បាន​កំណត់ត្រា​នានា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីនស៍?

Telegram-Troryorng
Share.